ម៉ូតូធំ បុកម៉ូតូគ្រូបង្រៀន ស្លាប់ទាំង២នាក់

0
56

កំពង់ធំ៖សមាជិកក្រុមម៉ូតូធំ បានបុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរដោយគ្រូបង្រៀន បណ្តាលអោយស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម ហេតុការណ៍ដ៏រន្ធត់មួយ និងភ្ញាក់ផ្អើល ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប បានបាត់បង់ជីវិត។
នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះ Yamaha R1 ដែលគោលដៅជិះពី ភ្នំពេញឆ្ពោះ ទៅខេត្តសៀមរាប បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូ បង្រៀន ម្នាក់ ដោយបានជិះ ម៉ូតូ Dream បុកគ្នា នៅ ខាង មុខ វត្ត ទួលវិហារ ស្រុក សន្ទុក ខេត្ត កំពង់ ធំ ដោយបានស្លាប់ ទាំង សង ខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។
យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1 បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលធ្វើដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។
លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here