ក្រុមហ៊ុន Alibaba ដាក់ចេញនួវយុទ្ធសាស្រ្តលក់រាយថ្មី

58

ប្រធានក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំបំផុតរបស់ចិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយដែលពាក់ព័ន្ធនឹងហាងពិតប្រាកដនិងបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនចូលរួមក្នុងអាជីវកម្មថ្មីនេះ។

អគ្គនាយកក្រុមហ៊ុន Alibaba Group លោក Daniel Zhang បាននិយាយទៅកាន់អ្នកជំនួញនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ថាយុទ្ធសាស្រ្តនេះផ្តោតសំខាន់ទៅលើអតិថិជននៅក្នុងទីផ្សាររបស់ប្រទេសចិនដែលផលិតផលរបស់ជប៉ុនមានប្រជាប្រិយភាព។

លោក Zhang បាននិយាយថានៅក្រោមយុទ្ធសាស្ត្រថ្មីដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសចិន ក្រុមហ៊ុននេះកំពុងតំណើការហាងពិតប្រាកដតូចៗជាមួយនឹងទំនិញដែលត្រូវបានជ្រើសរើសដោយផ្អែកទៅលើទិន្នន័យទិញរបស់អតិថិជនដែលប្រមូលបានតាមរយៈការលក់រាយតាមអនឡាញ។

លោកបាននិយាយថាក្រុមហ៊ុន Alibaba កំពុងធ្វើការដើម្បីផ្លាស់ប្តូររូបភាពដែលវាគ្រាន់តែធ្វើការលក់រាយតាមអនឡាញ។ លោកបានកត់សម្គាល់ថាក្រុមហ៊ុននេះនឹងលក់ផលិតផលនៅតាមហាងទាំងនេះដោយប្រើបច្ចេកវិទ្យាឌីជីថលហើយនឹងគាំទ្រក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសជប៉ុន។

លោក Zhang បាននិយាយថាហាងមួយក្នុងចំណោមហាងទាំងនោះបានចុះកិច្ចព្រមព្រៀងទាំងស្រុងលើទំនិញនាំចូល។ គាត់បាននិយាយថាគាត់សង្ឃឹមថាហាងទាំងនេះនឹងជួយផលិតផលរបស់ជប៉ុនកាន់តែមានប្រជាប្រិយភាពថែមទៀត៕