អាហារសមុទ្រផ្សារភ្ជាប់ទៅនឹងការរួមភេទនិងការបង្ករកំណើតកាន់តែលឿន

82

ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថាគូស្វាមីភរិយាដែលបរិភោគអាហារសមុទ្រច្រើនអាចមានការរួមភេទជាញឹកញាប់ហើយមានផ្ទៃពោះលឿនជាងអ្នកដែលមិនបានញ៉ាំអាហារប្រភេទអម្បូរសត្វខ្យង និងត្រីសាឌីន។

ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តគូស្វាមីភរិយាចំនួន 500 គូនៅរដ្ឋមីឈីហ្គិននិងរដ្ឋតិចសាស់អស់រយៈពេលមួយឆ្នាំដោយសុំឱ្យពួកគេកត់សម្គាល់ការប្រើប្រាស់អាហារសមុទ្រនិងសកម្មភាពផ្លូវភេទនៅក្នុងទិន្នានុវត្តន៍ប្រចាំថ្ងៃ។ ការស្រាវជ្រាវបានរកឃើញថាគូស្វាមីភរិយាមានភាពខុសគ្នា 39% មានលទ្ឋភាពខ្ពស់នៃការរួមភេទនៅថ្ងៃដែលដៃគូទាំងពីរបរិភោគអាហារសមុទ្រ។

ហើយនៅចុងឆ្នាំនេះ គូស្វាមីភរិយា 92% ដែលបានញ៉ាំអាហារសមុទ្រច្រើនជាងពីរដងក្នុងមួយសប្តាហ៍មានផ្ទៃពោះបើធៀបនឹង 79% នៃគូស្វាមីភរិយាដែលញ៉ាំត្រីនិងអម្បូរសត្វខ្យងតិច។ ការផ្សារភ្ជាប់គ្នារវាងអាហារសមុទ្រនិងការមានកូននៅតែមានបន្ទាប់ពីការរាប់បញ្ចូលថាតើគូស្វាម៉ីភរិយាបានរួមភេទញឹកញាប់ប៉ុណ្ណា។

អ្នកដឹកនាំការសិក្សាលោក Audrey Gaskins ជាអ្នកស្រាវជ្រាវអាហាររូបត្ថម្ភនៅសាកលវិទ្យាល័យសុខភាពសាធារណៈ Harvard T.H Chan School ក្នុងទីក្រុងបុស្តុន បាននិយាយថា “ខណៈពេលដែលសកម្មភាពផ្លូវភេទកើនឡើងអាចជាយន្តការអាកប្បកិរិយាមួយដែលផ្សារភ្ជាប់ការញ៉ាំអាហារសមុទ្រទៅនឹងលទ្ធការបង្ករកំណើតខ្ពស់ នោះវាមិនមែនជាយន្តការតែមួយនោះទេ”។

លោក Gaskins បានសរសេរតាមអ៊ីម៉េលថា “យើងបានផ្តល់យោបល់ថាទំនាក់ទំនងរវាងអាហារសមុទ្រនិងលទ្ធភាពបង្ករកំណើតដែលមានឯករាជ្យភាពនៃសកម្មភាពផ្លូវភេទអាចត្រូវបានជំរុញដោយការបង្កើនគុណភាពទឹកកាមបុរស មុខងារវដ្តរដូវ (ដូចជាការបង្កើនការបញ្ចេញអូវ៉ុលនិងកម្រិតនៃអ័គមូនបង្ករកំណើត) និងគុណភាពនៃអំប្រ៊ីយ៉ុងដូចដែលការសិក្សាមុនៗ បានសង្កេតឃើញអត្ថប្រយោជន៍ទាំងនេះ ជាមួយនឹងអាហារសមុទ្រខ្ពស់និងចំនួនអាស៊ីតខ្លាញ់អូមេហ្គា 3″។

វេជ្ជបណ្ឌិតជាទូទៅណែនាំឱ្យមនុស្សពេញវ័យញ៉ាំត្រីមានខ្លាញ់ពីរដងក្នុងមួយសប្តាហ៍ដូចជាត្រីសាម៉ុង ត្រីខាកើរ ត្រីសមុទ្រតូចៗ  និងត្រីធូណា ដែលសម្បូរទៅដោយអូមេហ្គា 3 ដែលមានទំនាក់ទំនងទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។

ប៉ុន្តែស្ត្រីដែលមានផ្ទៃពោះ ឬកំពុងព្យាយាមបង្ករកំណើតត្រូវបានណែនាំឱ្យញ៉ាំត្រីលើសពី 3 ដងក្នុងមួយសប្តាហ៍ដើម្បីជៀសវាងការប៉ះពាល់នឹងសារធាតុបារតដែលអាចបណ្តាលឱ្យមានការផ្តល់កំណើតខុសប្រក្រតី ហើយសារធាតុនេះមានផ្ទុកយ៉ាងច្រើននៅក្នុងត្រីឆ្លាម និងត្រីចំពុះដាវ រួមទាំងត្រីខាកើរ និងត្រីធូណា។

នៅពេលចាប់ផ្តើមនៃការសិក្សានាពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានសួរគូស្វាមីភរិយាថាតើពួកគេបានញ៉ាំត្រីខធូណា ក៏ដូចជាក្តាម ត្រីនិងអម្បួរសត្វខ្យងដែលចាប់បាននៅក្នុងដែនទឹកក្នុងតំបន់ ឬកន្លែងមិនស្គាល់ជាញឹកញាប់ឬទេក្នុងអំឡុងពេល 12 ខែមុន។

ការស្រាវជ្រាវបានរកឃើញថាបុរសដែលទទួលទានអាហារសមុទ្រច្រើនក្នុងអំឡុងពេលមួយឆ្នាំមុនការស្រាវជ្រាវហាក់ដូចជារួមភេទញឹកញាប់ជាងបុរសដែលញ៉ាំតិច ប៉ុន្តែមិនមានភាពខុសប្លែកគ្នាចំពោះស្ត្រីនោះទេ។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ក្នុងទស្សនាវដ្តី Clinical Endocrinology and Metabolism ថាលទ្ធភាពបង្ករកំណើតលឿនរបស់គូស្វាមីភរិយាមិនទំនងជាមានឥទ្ធិពលលើអាហារសមុទ្រដែលពួកគេបានទទួលទានក្នុងអំឡុងឆ្នាំមុនការសិក្សានោះទេ។

តើអាហារសមុទ្រមានបរិមាណប៉ុន្មានដែលមនុស្សបានទទួលទានហាក់ដូចជាមិនមានឥទ្ធិពលលើកត្តាមួយចំនួនដូចជាប្រាក់ចំណូល ការអប់រំ ការហាត់ប្រាណ ឬទម្ងន់ខ្លួន។

ការសិក្សានេះមិនមែនជាការពិសោធន៍ដែលត្រូវបានគ្រប់គ្រងដើម្បីបញ្ជាក់ថាតើអាហារសមុទ្រអាចជះឥទ្ធិពលដល់សកម្មភាពផ្លូវភេទ ឬការមានកូនបានទេ។ វាក៏មិនច្បាស់ដែរថាតើប្រភេទត្រីដែលមនុស្សទទួលទានដែលអាចប៉ះពាល់ដល់ហានិភ័យនៃការប៉ះពាល់នឹងសារធាតុបារត។

លោកស្រី Tracey Woodruff នាយកកម្មវិធីសុខភាពបន្តពូជនិងបរិស្ថាននៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា រដ្ឋសាន់ហ្រង់ស៊ីស្កូបាននិយាយថា “ត្រីទាំងអស់មិនដូចគ្នា”។

លោកស្រី Woodruff ដែលមិនចូលរួមក្នុងការស្រាវជ្រាវនេះបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ត្រីសាឌីន ឬត្រីល្អិតជាច្រើនល្អណាស់ ពួកវាតូចណាស់ ហើយមិនមានសារធាតុពុលច្រើននោះទេ”។ “ត្រីធូណាមានភាពស្មុគស្មាញពីព្រោះវាអាចមានសារធាតុបារតច្រើនជាងនេះ”៕