Sony អួតអំពីការថតវីដេអូ ISO ខ្ពស់របស់ Xperia XZ2 Premium នៅក្នុងការផ្សព្វផ្សាយថ្មីបំផុត

37

កំពូលទូរស័ព្ទ Sony Xperia XZ2 Premium របស់ក្រុមហ៊ុន Sony មិនមានតម្លៃថោកនោះទេ ប៉ុន្តែវាភ្ជាប់មកជាមួយលក្ខណៈពិសេសយ៉ាងល្អមួយចំនួន។ ឧទាហរណ៍វាអាចឲ្យយើងថតវីឌីអូដែលមានភាពប្រែប្រួលតាម ISO ខ្ពស់ជាងគេបំផុតក្នុងពិភពលោកនៅក្នុងស្មាតហ្វូន នេះគឺ ISO12800។ តើ​អ្នកដឹងឬ​ទេ?

ប្រសិនបើមិនមាន ក្រុមហ៊ុន Sony ចង់ប្រាប់ (ឬ បង្ហាញប្រសើរជាង) ដល់អ្នកទាំងអស់អំពីវា។ ហេតុដូច្នេះហើយវាបានបង្កើតវីដេអូផ្សព្វផ្សាយថ្មីសម្រាប់កំពូលស្មាតហ្វូនដែលអ្នកអាចមើលឃើញខាងក្រោម:

ចំពោះរូបថត ប្រព័ន្ធកាមេរ៉ាអាចឡើងដល់ ISO51200។ ការពិពណ៌នានៅលើ YouTube បាននិយាយថា XZ2 Premium ត្រូវបាន “រចនាឡើងដើម្បីផ្តិតយកភាពលម្អិតលើសពីអ្វីដែលភ្នែកមនុស្សអាចមើលឃើញ” ដោយសារភ្នែករបស់មនុស្សអាចមើលឃើញតែ ISO1600 ប៉ុណ្ណោះ។

ការមេរ៉ាភ្លោះដែលមានលែនចំនួន 7 មាន apertures ទំហំធំនៅខាងក្រោយនៃទូរស័ព្ទនេះធានាថាអ្នកថតវីដេអូច្បាស់និងរូបភាពនៅក្នុងលក្ខខណ្ឌពន្លឺទាបបំផុត ហើយនោះគឺជាអ្វីដែលយើងអាចពេញចិត្តបំផុត៕