Sony Xperia XA2 Plus បង្ហាញខ្លួនជាមួយអេក្រង់ 6 អ៊ីញ

46

ទូរស័ព្ទ Sony Xperia XA2 និង Sony Xperia XA2 Ultra មានវត្តមានចាប់តាំងពីខែមករា ហើយឥឡូវនេះក្រុមហ៊ុនផលិតទូរស័ព្ទជប៉ុនបានបង្ហាញទូរស័ព្ទស៊េរីធនកណ្តាលដែលមានឈ្មោះថា Xperia XA2 Plus។ វាមានកាមេរ៉ាទំហ៊ំ 23 MP និងបន្ទះឈីប Snapdragon 630 ដូចគ្នានឹងបងបង្កើត XA2 របស់វាដែរប៉ុន្តែវាត្រូវបានរចនាប្រសើរជាង ដោយសារតែសល់គែមតូចជាងមុននិងអេក្រង់វែងជាងមុន។

XA2 Plus ជាទូរស័ព្ទដំបូងនៅក្នុងខ្សែសង្វាក់ XA2 ជាមួយនឹងអេក្រង់ LCD 18:9 ratio ទំហ៊ំ 6 អ៊ីញនិងកម្រិតបង្ហាញរូបភាព Full HD+ ហើយវាត្រូវបានការពារដោយកញ្ចក់ Gorilla Glass 5 ផងដែរ។

បន្ទះឈីប Snapdragon 630 មាន CPU Octa-core ល្បឿន 2.2 GHz និង GPU Adreno 508។ ទូរស័ព្ទ XA2 Plus ត្រូវបានផលិតជាមួយនឹងរេមទំហ៊ំ 4GB ឬ 6GB និងមានអង្គចងចាំ 32/64 GB ប៉ុន្តែមានរន្ធបន្ថែមអង្គចងចាំ microSD។កាមេរ៉ាទំហ៊ំ 23MP នេះមានស៊ែនស៊័រ Exmor RS 1/2.3 ជាមួយលែនដែលមានមំធំទូលាយ 84 ដឺក្រេ និង aperture f/2.0។ វាគាំទ្រ ISO12,800 និងថតវីដេអូក្នុងកម្រិត 4K ប៉ុន្តែក៏អាចថតវីដេអូ slow-motion បាន 120fps។កាមេរ៉ាថត Selfie នៅខាងមុខមានទំហ៊ំ 8MP ជាមួយស៊ែនស៊័រ Exmor R 1/4 ដែលអាចថតបានមំធំ 120 ដឺក្រេនិងមាន aperture f/2.4។ វាមានលក្ខណៈពិសេសច្រើនរួមទាំងមុខងារ Bokeh Mode Soft Skin និង កែប្រែផ្ទៃមុខផ្សេងៗទៀត។Sony XA2 Plus មានវិមាត្រ 157x75x9,6 មីល្លីម៉ែត្រ និងមានទម្ងន់ 205 ក្រាម ដែលមានទមធ្ងន់ជាងការរំពឹងទុកបន្តិច។ វាលម្អរដោយការរចនា OmniPresence ថ្មីដែលក្រុមហ៊ុន Sony បានបង្ហាញនៅដើមឆ្នាំនេះ។ ឥឡូវនេះទូរស័ព្ទមើលទៅស្អាតជាងមុនហើយទំនងជានឹងកាន់ទៅល្អប្រសើរជាងមុនដោយសារតែវាស្រោបដោយបន្ទះលោហធាតុ។

ថាមពលថ្មគឺដូចគ្នាទៅនឹងកម្លាំងថ្មរបស់ XA2 Ultra ដែលមានទំហ៊ំ 3,580mAh ដែលគាំទ្រដោយការសាកថ្មលឿន Quick Charge 3.0។ រន្ធសាកនៅខាងក្រោមគឺ USB-C និងមានរន្ធស្រូបសម្លេងដែលអាចកាត់បន្ថយសម្លេងរំខានខាងក្រៅនិងអូប៉ាល័រ ហើយវាមានរន្ធដោតកាស 3.5 មីលីម៉ែត្រនៅខាងលើផងដែរ។ទូរស័ព្ទ Sony Xperia XA2 Plus មានបួនពណ៌គឺ ខ្មៅ ទឹកប្រាក់ មាស និងបៃតង។ ការដាក់លក់និងតម្លៃមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕