ប្រធានាធិបតីហ្ស៊ីមបាវ៉េក្រើនរំលឹកពីសន្តិភាពមុនការបោះឆ្នោត

31

ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa កាលពីថ្ងៃសៅរ៍បានរំឭកអ្នកគាំទ្រគណបក្ស ZANU-PF ដែលកំពុងកាន់អំណាចដើម្បីគេចចេញពីអំពើហិង្សានយោបាយនៅពេលដែលគណបក្សនេះកំពុងទន្ទឹងរង់ចាំនូវជ័យជម្នះដ៏ស្អាតស្អំនិងគ្មានអំពើហឹង្សានៅក្នុងការបោះឆ្នោតថ្ងៃទី 30 ខែកក្កដា។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៅឯការជួបជុំមួយនៅ Marondera ខេត្ត Mashonaland នៅភាគខាងកើត លោក Mnangagwa បាននិយាយថាគណបក្ស ZANU-PF គឺគណបក្សដ៏ធំមួយដែលមិនមានការព្រួយបារម្ភចំពោះគណបក្សតូចៗឡើយ។

លោកបានមានប្រសាសន៍ថា “ហេតុអ្វីយើងគួរមានអំពើហិង្សា? យើងជាគណបក្សនយោបាយដ៏ធំមួយ តើហេតុអ្វីបានជាយើងគួរតែបារម្ភអំពីអ្នកដែលខ្ជះខ្ជាយពេលវេលាធ្វើបាតុកម្ម? យើងចង់ឱ្យដំណើរការបោះឆ្នោតនេះគ្មានអំពើហិង្សា។

លោក Mnangagwa បានចាប់ផ្តើមថ្លែងសារនយោបាយរបស់គាត់ដោយពន្យល់ទៅហ្វូងមនុស្សនូវកម្មវិធីដែលគណបក្សកាន់អំណាចគ្រោងនឹងអនុវត្តក្នុងរយៈពេលប្រាំឆ្នាំខាងមុខនិងបន្តបន្ទាប់។ លោកបានមានប្រសាសន៍ថាគម្រោងទាំងនេះរួមមានគម្រោងថាមពលនិងរ៉ែដ៏ធំ។

លោកបាននិយាយថារដ្ឋាភិបាលនឹងផ្តល់អាទិភាពលើការធ្វើទំនើបកម្មកសិកម្មដើម្បីធានាឱ្យកសិករដែលតាំងលំនៅថ្មីបង្កើនផលិតកម្ម។

លោក Mnangagwa ក៏បានសន្យាថានឹងធ្វើសមាហរណកម្មហ្ស៊ីមបាបវ៉េឡើងវិញក្នុងសហគមន៍អន្តរជាតិបន្ទាប់ពីមានភាពឯកោជាច្រើនឆ្នាំ៕