LG Stylo 4 ឥឡូវនេះមានលក់នៅ Amazon Prime  ក្នុងតម្លៃត្រឹមតែ $250 ប៉ុណ្ណោះ

34

ប្រសិនបើអ្នកទៅផ្សាររកទិញទូរស័ព្ទដែលអាចប្រើប៊ិចបាន ប៉ុន្តែអ្នកមិនចង់ដកលុយក្នុងគណនីធនាគាររបស់អ្នកសម្រាប់ទិញទូរស័ព្ទ Galaxy Note របស់ Samsung ទេ នោះក្រុមហ៊ុន LG មានជម្រើសទូរស័ព្ទប្រភេទថវិកាសមរម្យដែលភ្ជាប់ជាមួយប៊ិច។ ហើយទូរស័ព្ទ Stylo 4 ឥឡូវនេះបានចូលរួមជាមួយកម្មវិធី Amazon Prime Exclusive ដែលអាចឱ្យអ្នកសន្សំប្រាក់បន្ថែមពីការលក់រាយរបស់ខ្លួន។ជាការពិតណាស់ អ្នកមិនអាចរំពឹងថានឹងទទួលបានមុខងារទំនើបៗរបស់ LG Stylo 4 នោះទេ ប៉ុន្តែលក្ខណៈពិសេសជាច្រើនដែលអ្នកអាចរកបាននៅលើ Galaxy Note8 គឺមាននៅលើ Stylo 4។ ឧបករណ៍នេះត្រូវបានបំពាក់បន្ទះឈីប Snapdragon 450 អេក្រង់ទំហ៊ំ 6.2 អ៊ីញ ទំហ៊ំ 1080 x 2160 IPS។ RAM ទំហ៊ំ 3GB ហើយវាត្រូវបានភ្ជាប់ជាមួយអង្គចងចាំក្នុងម៉ាស៊ីនទំហ៊ំ 32GB។

នៅផ្នែកខាងក្រោយនៃឧបករណ៍នេះ អ្នកនឹងឃើញកាមេរ៉ាទំហ៊ំ 13MP ខណៈពេលដែលកាមេរ៉ាខាងមុខមានទំហ៊ំ 5MP។ កម្លាំងថាមពលថ្មទំហ៊ំ 3,300 mAh ហើយឧបករណ៍នេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ចេញពីប្រអប់។បច្ចុប្បន្ននេះ ឧបករណ៍នេះអាចរកទិញបាននៅលើគេហទំព័រ Amazon ដែលមានតំលៃត្រឹមតែ 250 ដុល្លារអាមេរិកប៉ុណ្ណោះដែលតម្លៃពីមុន 300 ដុល្លារអាមេរិក៕