អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប ត្រូវបានចាប់ខ្លួនពីបទរំលោភអំណាច

30

គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ម្តងទៀតពីបទរំលោភអំណាច។

លោកណាជីបដែលបានធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះអស់រយៈពេល 9 ឆ្នាំកំពុង
ប្រឈមមុខនឹងការរំលោភបំពានសេចក្តីទុកចិត្តនិងការចោទប្រកាន់ដទៃទៀតនៅក្នុងរឿងអាស្រូវអំពើពុករលួយ។

គណៈកម្មការបានរកឃើញការផ្ទេរប្រាក់ 2,6 ពាន់លានរីងហ្គីត ឬប្រហែល625 លានដុល្លារ
ទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់។ គាត់ត្រូវបានគេសង្ស័យថាបានកិបកេងលុយពីមូលនិធិដែលមានជាប់ទាក់ទងជាមួយ រដ្ឋាភិបាល។
លោកណាជីបត្រូវបានចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្តនិងការលាងលុយកខ្វក់លើ រឿងអាស្រូវពុករលួយដែលពាក់ព័ន្ធនឹងអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធនៃមូលនិធិដែលពាក់ព័ន្ធនឹង រដ្ឋាភិបាល។

អតីតនាយករដ្ឋមន្ត្រីបានបដិសេធការចោទប្រកាន់ទាំងអស់។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី មហាធា មហាម៉េត បានត្រៀមខ្លួនធ្វើការស៊ើបអង្កេតយ៉ាង ហ្មត់ចត់លើរឿងក្តីនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើពុករលួយ៕