តារាកំប្លែង Bill Cosby ត្រូវបានកាត់ទោសរហូត 10 ឆ្នាំពីបទរំលោភបំពានផ្លូវភេទ

20

តារាកំប្លែងអាមេរិកលោក Bill Cosby ត្រូវបានកាត់ទោសជាប់ពន្ធនាគារពី 3 ទៅ 10 ឆ្នាំពីបទ
រំលោភបំពានផ្លូវភេទ។
គាត់ត្រូវបានគេដាក់ពន្ធនាគារភ្លាមៗបន្ទាប់ពីតុលាការមួយនៅរដ្ឋ Pennsylvania បានធ្វើការ
កាត់ទោសនៅថ្ងៃអង្គារ។

លោក Cosby អាយុ 81 ឆ្នាំត្រូវបានរកឃើញមានពិរុទ្ធភាពកាលពីខែមេសាពីបទប្រើថ្នាំញៀន
និងរំលោភបំពានផ្លូវភេទលើនារីម្នាក់ដែលស្គាល់គ្នានៅផ្ទះរបស់គាត់កាលពីឆ្នាំ 2004។
គាត់បានអះអាងថាការជួបគ្នានេះគឺជាការយល់ព្រម។
លោក Cosby បានក្លាយជាឈ្មោះរបស់កម្មវិធីទូរទស្សន៍ “The Cosby Show” នៅទសវត្សរ៍ឆ្នាំ 1980 និងទសវត្សរ៍ទី 90។

ចាប់តាំងពីឆ្នាំ 2014 មកមានស្ត្រីជាង 50 នាក់បានចេញមុខចោទប្រកាន់ស្រដៀងគ្នានេះ
ប្រឆាំងនឹងតារាកំប្លែងប្រុសនេះ។
ការផ្តន្ទាទោសនេះបានធ្វើឱ្យបណ្តាសារព័ត៌មានចុះចំណងជើងនៅទូទាំងសហរដ្ឋអាមេរិកព្រោះវាជាលើកដំបូងដែលតារាល្បីម្នាក់ត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទចាប់តាំងពីការចាប់ផ្ដើមចលនា #MeToo។

បុគ្គលដ៏លេចធ្លោជាច្រើនក៏ត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្ដខុសឆ្គងខាងផ្លូវភេទរួមទាំង
អ្នកដែលត្រូវបានតែងតាំងដោយតុលាការកំពូលគឺលោក Brett Kavanaugh៕