ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung កើនឡើងខ្ពស់នៅក្នុងប្រវត្តិសាស្រ្ត

27

ឯកសារនិយតកម្មមួយបានបង្ហាញកាលពីថ្ងៃសុក្រថាក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកំណើនប្រាក់ ចំណេញប្រតិបត្តិការពីរខ្ទង់នៅក្នុងត្រីមាសទី 3 ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត
របស់ក្រុមហ៊ុននេះ។

ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងដល់17,5 ពាន់ពាន់លានវ៉ុនស្មើនឹង 15,5 ពាន់
លានដុល្លារអាមេរិកនៅក្នុងត្រីមាសខែកក្តដា កញ្ញាដែលកើនឡើង 20,4% ពីមួយឆ្នាំមុន។
វាគឺជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនដែលលើសពីការ រំពឹងទុកទីផ្សារ 17,17 ពាន់ពាន់លានវ៉ុន (15,2 ពាន់លានដុល្លារ)។

ប្រាក់ចំណូលបានកើនឡើង 4,8% ក្នុងរយៈពេលពេញមួយឆ្នាំរហូតដល់ 65 ពាន់ពាន់លាន
វ៉ុន (57,5 ពាន់លានដុល្លារ) នៅត្រីមាសទី 3។ វាបានកើនឡើង 11,2% ពីត្រីមាសមុន។

លទ្ធផលគឺជាតួលេខបឋម។ ប្រាក់ចំណូលសុទ្ធនិងប្រាក់ចំណេញលម្អិតនៃអាជីវកម្មនិមួយៗ
ត្រូវបានគេគ្រោងនឹងបង្ហាញនៅចុងខែនេះបន្ទាប់ពីសវនកម្មនិងការអនុម័តដោយក្រុមប្រឹក្សាភិបាល៕