ប្រជាជនអ៊ុយបេគីស្ថានមានចំនួនលើសពី 33 លាននាក់

37

យោងតាមរបាយការណ៍ថ្មីមួយរបស់គណកម្មាធិការស្ថិតិរដ្ឋអ៊ុយបេគីស្ថានឱ្យដឹងថាចំនួន
ប្រជាជនសរុបរបស់អ៊ុយបេគីស្ថានមានចំនួនប្រហែល 33,09 លាននាក់ គិតត្រឹមថ្ងៃទី 1
ខែតុលា ដែលកើនឡើង 1,3% ធៀបនឹងឆ្នាំមុន។

ប្រជាជនទីក្រុងមានចំនួន 16,73 លាននាក់ ឬ 50,6% នៃចំនួនប្រជាជនសរុបហើយប្រជាជន
នៅតាមជនបទមានចំនួន 16,36 លាននាក់។ ប្រជាជនរស់នៅក្នុងក្រុងតាស់ស្ខេន មានចំនួន
ប្រហែល 2,50 លាននាក់កើនឡើង 1,3% ចាប់តាំងពីដើមឆ្នាំ 2018។

ការវិភាគតាមតំបន់របស់ប្រទេសបានបង្ហាញថាចំនួនប្រជាជនច្រើនបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងសាម៉ានកាននិងហ្វ៊ើហ្គាណាដែលមានចំនួន 22,5% នៃចំនួនប្រជាជនសរុបនិង
ចំនួនប្រជាជនដែលតិចជាងគេនៅស៊ីដាយ៉ានិង ណាវ៉យ មានចំនួនត្រឹមតែ 5,4% ប៉ុណ្ណោះ។

ចំនួនប្រជាជនអ៊ុយបេគីស្ថានបានកើនឡើងជាប្រចាំក្នុងរយៈពេល 60 ឆ្នាំ ប្រហែល 6 លាននាក់ក្នុងទសវត្សឆ្នាំ 1950 ដល់ជាង 33 លាននាក់សព្វថ្ងៃ៕