ប្រមុខបក្សកុម្មុយនិស្តវៀតណាមត្រូវបានជ្រើសរើសជាប្រធានាធិបតី

38

ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា លោក ង្វៀង ភូត្រុង អគ្គលេខាធិការគណៈ  កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPVCC) ត្រូវបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីវៀតណាមនៅសម័យប្រជុំលើកទី 6 នីតិកាលទី 14 នៃសភាជាតិរបស់វៀត   ណាមដែលជាស្ថាប័នច្បាប់កំពូល។

បន្ទាប់ពីត្រូវបានជ្រើសរើសជាប្រធានាធិបតី លោក ត្រុង បានធ្វើពិធីសច្ចាប្រណិធានកាលពីថ្ងៃអង្គារដែលត្រូវបានចាក់ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិវៀតណាម VTV និងសម្លេង វៀតណាម។

លោក ត្រុង បាននិយាយថាលោកសប្បាយចិត្តនិងព្រួយបារម្ភ។ លោកបានថ្លែងនៅពេលធ្វើការស្បថសច្ចាប្រណិធានថា «ខ្ញុំសប្បាយចិត្តព្រោះខ្ញុំត្រូវបានផ្តល់សេចក្តីទុកចិត្តនិងស្រឡាញ់ដោយរដ្ឋសភាជាតិនិងភារកិច្ចដែលបានចាត់តាំង។ ខ្ញុំព្រួយបារម្ភអំពីរបៀបបំពេញភារកិច្ចធ្ងន់ធ្ងរនៅមុនពេលដឹកនាំប្រទេស»។

លោក ត្រុង កើតនៅឆ្នាំ 1944 ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកនយោបាយជាមួយវិស័យជាក់លាក់នៃការបង្កើតគណបក្ស។

គាត់ធ្លាប់ជាសមាជិកការិយាល័យនយោបាយ CPVCC ចាប់តាំងពីឆ្នាំ 1997។ គាត់ធ្លាប់ជាប្រធានរដ្ឋសភាជាតិចាប់ពីឆ្នាំ 2006 ដល់ឆ្នាំ 2011។

លោក ត្រុង ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការ CPVCC នៅក្នុងឆ្នាំ 2011 និងត្រូវបានជាប់ឆ្នោតជាថ្មីជាអគ្គលេខាធិការនៅឆ្នាំ 2016។

នៅថ្ងៃទី 23 ខែកញ្ញា ពីរថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីវៀតណាមលោកត្រាន់ ដៃឃ្វុង បានស្លាប់ ហើយអនុប្រធានាធិបតីវៀតណាមលោកស្រីដាង ធីង៉ុកធី បានក្លាយជាប្រធានាធិបតីស្តីទី៕