អង្គការ Amnesty International ដកហូតពានរង្វាន់ពីលោកស្រីអ៊ុងសាន ស៊ូជី

33

អង្គការលើកលែងទោសអន្តរជាតិនិយាយថាមេដឹកនាំរបស់មីយ៉ាន់ម៉ាលែងជានិមិត្តរូបនៃក្តីសង្ឃឹមនិងភាពក្លាហានទៀតហើយ។
វាបានដកយកនូវពានរង្វាន់សិទ្ធិមនុស្សដ៏មានកិត្យានុភាពបំផុតពីលោកស្រីអ៊ុងសាន ស៊ូជី។

លោកស្រីទទួលបានពានរង្វាន់ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការនេះអស់រយៈពេលជិតមួយទសវត្សរ៍មកហើយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងរបបយោធារបស់ប្រទេសនេះ។
នៅពេលនោះលោកស្រីស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ។

តែពេលនេះអង្គការលើកលែងទោសអន្តរជាតិបាននិយាយថាលោកស្រីស៊ូជីមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឈមនឹងអំពើហឹង្សាប្រឆាំងនឹងពួកមូស្លីមរ៉ូហ៊ីងយ៉ា រឺក៏ការរារាំងសេរីភាពខាងការបញ្ចេញមតិ។
អង្គការលើកលែងទោសនិយាយថាភាពអសកម្មគឺជាការក្បត់គួរឱ្យអាម៉ាស់ណាស់ចំពោះតម្លៃដែលលោកស្រីធ្លាប់បានទទួល។

លោកស្រីអ៊ុងសាន ស៊ូជី ក៏ត្រូវបានគេដកហូតពានរង្វាន់ពីសារមន្ទីរអនុស្សាវរីយ៍សហរដ្ឋអាមេរិក ព្រមទាំងសេរីភាពនៃការទទួលស្គាល់ទីក្រុងនៅក្នុងប្រទេសអៀកឡង់និងចក្រភពអង់គ្លេសផងដែរ។

ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល 720,000 នាក់បានភៀសខ្លួនទៅប្រទេសបង់ក្លាដេសចាប់តាំងពីឆ្នាំមុន។
នោះហើយជាពេលដែលកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបង្ក្រាបក្រុមជនជាតិភាគតិចនៅរដ្ឋ Rakhine ភាគខាងលិច។

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយថាមន្ត្រីយោធាកំពូលរបស់មីយ៉ាន់ម៉ាគួរតែត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍។
រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ទាំងនោះ៕