សហរដ្ឋអាមេរិកកំពុងរៀបចំពន្ធសម្រាប់ទំនិញរបស់ចិនទាំងអស់

32

រដ្ឋបាលលោក Trump គ្រោងនឹងបង្កើនពន្ធ 25% របស់ខ្លួនទៅលើស្ទើរតែគ្រប់ទំនិញនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថាការកំណត់ពន្ធថ្មីនឹងត្រូវអនុវត្តទៅលើទំនិញជាង 3,800 ប្រភេទ ដែលមានតម្លៃប្រហែល 300 ពាន់លានដុល្លារ។

បញ្ជីនេះរួមបញ្ចូលទាំងផលិតផលប្រើប្រាស់ដូចជាសំភារៈក្មេងលេង ទូរស័ព្ទចល័ត ស្បែកជើងកីឡា និងសម្លៀកបំពាក់។ ក្រុមមន្ត្រីនិយាយថាឱសថនិងរ៉ែកម្រនឹងត្រូវបាន លើកលែង។

មុនពេលការប្រកាសនេះ ប្រទេសចិនបាននិយាយថាខ្លួននឹងបង្កើនពន្ធលើទំនិញ 60 ពាន់លានដុល្លារ ស្មើ 25% ចាប់ពីថ្ងៃទី 1 ខែមិថុនា។

ការប្រកាសនោះគឺឆ្លើយតបទៅនឹងសកម្មភាពមួយកាលពីថ្ងៃសុក្រដោយសហរដ្ឋអាមេរិកដើម្បីបង្កើនពន្ធរបស់ខ្លួនពី 10% ទៅ 25% លើទំនិញចិន 200 ពាន់លានដុល្លារ។

មន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកនិយាយថាពួកគេនឹងធ្វើសវនាការជាសាធារណៈនៅថ្ងៃទី 17 ខែមិថុនាដើម្បីស្តាប់ទស្សនៈរបស់បណ្តាប្រទេសដឹកនាំឧស្សាហកម្ម៕