រូបថតក្មេងស្រីស៊ីរីបង្ហាញពីភាពភ័យរន្ធត់នៃសង្គ្រាម

39

រូបថតក្មេងស្រីជនជាតិស៊ីរីម្នាក់ដែលច្បាមចាប់ប្អូនស្រីបង្កើតរបស់នាង ខណៈដែលនាងបានយោងជាប់អាគារដែលរងការទម្លាក់គ្រាប់បែកបានរាលដាលពេញបណ្តាញសង្គម។រូបភាពនេះត្រូវបានថតនៅថ្ងៃពុធដោយអ្នកកាសែតក្នុងស្រុកម្នាក់នៅខេត្តអ៊ីដលីបភាគពាយ័ព្យប្រទេសស៊ីរី។ នៅក្នុងរូបថតក្មេងស្រីអាយុ ៥ ឆ្នាំ ឈ្មោះ Riham al-Abdullah បានជាប់នៅក្នុងគំនរបាក់បែករហូតដល់ករបស់នាង។ នាងកំពុងក្របួចអាវរបស់ប្អូនស្រីអាយុ ៧ ខែរបស់នាងឈ្មោះ Touka ដើម្បីកុំអោយនាងធ្លាក់ចូលគំនរបាក់បែក។ ក្មេងស្រីម្នាក់ទៀតត្រូវបានកប់នៅក្បែរនោះ ហើយនៅពីក្រោយពួកគេគឺឪពុកកំពុងស្រែកឱ្យគេជួយ។អគារបានដួលរលំភ្លាមៗបន្ទាប់ពីរូបថតត្រូវបានថត។ បងស្រីច្បងបានស្លាប់ហើយទារិកាបានរស់រានមានជីវិត។ រដ្ឋាភិបាលរបស់ប្រធានាធិបតី  Bashar al-Assad បាននិងកំពុងបង្កើនការវាយប្រហារមួយចាប់តាំងពីខែមេសាប្រឆាំងនឹងទីតាំងរឹងមាំរបស់ក្រុមឧទ្ទាមនៅខេត្តអ៊ីដលីបនិងតំបន់ជុំវិញ។

អង្គការ Save the Children ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថាយ៉ាងហោចណាស់មានកុមារចំនួន ៣៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនិងប្រតិបត្តិការផ្សេងទៀតនៅក្នុងប្រទេសក្នុងអំឡុងពេល ៤ សប្តាហ៍កន្លងមកនេះ។ តួលេខនេះខ្ពស់ជាង ៣១ នាក់ដែលបានស្លាប់កាលពីឆ្នាំមុន៕