តារាសម្តែងជើងចាស់ Kaoru Yachigusa ទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ

25

តារាសម្តែងជប៉ុនស្រីលោកស្រី Kaoru Yachigusa បានស្លាប់ដោយសារជំងឺមហារីកលំពែងនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីមានអាយុ ៨៨ ឆ្នាំ។ លោកស្រី Yachigusa កើតនៅខេត្ត Osaka ក្នុងឆ្នាំ ១៩៣១ បានចូលរួមជាមួយក្រុមសម្តែងដែលមានតែស្រីទាំងអស់គឺ Takarazuka Revue បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាតន្រ្តី Takarazuka។ លោកស្រីបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងនៅឆ្នាំ ១៩៥១។លោកស្រី Yachigusa ទទួលបានប្រជាប្រិយភាពតាមរយៈការដើរតួជាស្ត្រីគួរឱ្យស្រឡាញ់និងស្មោះត្រង់បំផុតនៅក្នុងខ្សែភាពយន្តដូចជារឿង “Miyamoto Musashi” និង​ “Madame Butterfly” ក៏ដូចជាការសម្តែងលើឆាក “Twenty-Four Eyes”។

លោកស្រីបានសម្តែងក្នុងខ្សែភាពយន្តនិងរឿងល្ខោនទូរទស្សន៍ជាច្រើនក្នុងវ័យ ៨០ ឆ្នាំរបស់គាត់ដោយដើរតួដូចជាម្តាយដ៏សុភាពរាបសានិងលោកយាយឆើតឆាយ។លោកស្រី Yachigusa បានទទួលមេដាយជាមួយនឹង Purple Ribbon ក្នុងឆ្នាំ ១៩៩៧ និង Order of the Sacred Treasure Gold Rays ជាមួយ Rosette ឆ្នាំ ២០០៣៕