ព្រឹត្តិការណ៍សង្ក្រាន្តស្រុកកំពង់ស្វាយរយៈពេល០៤ថ្ងៃ មានភ្ញៀវអញ្ជើញចូលរួមមកកម្សាន្តសប្បាយមានភ្ញៀវជាតិ២១៧.៧១០នាក់ និងភ្ញៀវបរទេស៣២នាក់

(កំពង់ធំ)÷ សង្ក្រានឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកកំពង់ស្វាយ កម្សាន្តសប្បាយក្រោមម្លប់ភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្តិតនៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយនិងសហការី ព្រះចៅអធិការវត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ...

អភិបាលស្រុកស្ទោង អញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារដែលត្រូវអគ្គីភ័យឆេះផ្ទះកាលពីខែមុន

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញនិងនិមន្តប្រគល់ផ្ទះថ្មី០១ខ្នងជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យកាលពីខែមីនាកន្លងទៅនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព គ្រួសារដែលបានរងគ្រោះដោយឧបទ្ទវហេតុ ផ្សេងៗ ជាពិសេសអ្នកដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសំបែង ត្រូវនាំគ្នាជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ លើសពីនេះលោក សាយ...

អេស្កាវទ័រជីកប្រឡាយខុសបច្ចេកទេស  បាក់ដីសង្កត់ស្លាប់និងរបួសធ្ងន់ ជាច្រើននាក់ នៅស្រុកជលគីរី

  ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានជនរងគ្រោះបានស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត ក្នុងករណីគ្រឿងចក្រអេស្កាវទ័រជីកប្រឡាយ តែជាអកុសលបណ្តាលឲ្យមានការបាក់ដីសង្កត់ ខណៈកំពុងធ្វើសកម្មភាពនោះ។ករណីនេះនៅម៉ោងប្រមាណ១៥និង៣០នាទី រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចប្រឡាយមាត់ទន្លេចូលបឹងពាមជ្រៃ ស្ថិតក្នុងភូមិសាស្រ្ត ភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ប្រភពសមត្ថកិច្ចឲ្យដឹងថា ក្នុងករណីនេះបណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងនោះជនរងគ្រោះ៖ ១-ឈ្មោះ ញ៉ាញ ញៀប ភេទប្រុស អាយុ ៥៨ឆ្នាំ ស្រុកកំណើត...

ស្រូវជាង២៦០ហិកតា ក្នុងស្រុកជលគីរី កំពុងខ្វះខាតទឹក ខូចខាតស្ទើទាំងស្រុង ប្រជាពលរដ្ឋស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍

  ខេត្តកំពង់ឆ្នាំង ៖ ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្វះទឹក ពេលនេះប្រជាពលរដ្ឋសំណូមពរ អាជ្ញាធរ ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ ខេត្តមេតា្តជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ ពុំនោះទេនឹងឈានដល់ការខូចខាតទាំងស្រុង។ លោក កុយ តេង មេឃុំកំពង់អុស បានឲ្យដឹងថា នៅពេលនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ជួបប្រទះបញ្ហាប្រឈម ត្រូវជួយរកដំណោះស្រាយ ដោយសារតែពួកគាត់ពឹងផ្អែកទៅលើទឹកបឹងឬ ព្រែក...

អាជីវករផ្សារ ”កំពង់បឹង” តវ៉ាស្នើសុំពន្យាពេល បន្ទាប់ពីរដ្ឋបាលស្រុក ចេញលិខិតឲ្យរុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្សារថ្មី

  ខេត្តកំពង់ឆ្នាំង៖ អាជីវករផ្សារ”កំពង់បឹង” ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាំគ្នាទទូចសុំអង្វរ ឲ្យមានការពន្យាពេល បន្ទាប់ពីមានលិខិតជូនដំណឹងភ្លាមៗ ពីរដ្ឋបាលស្រុកកំពង់លែង ឲ្យពួកគាត់រុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្យារថ្មី។ យោងតាមលិខិតជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការស្នើសុំវិនិយោគសាងសង់ផ្សារ" ផ្សារសន្តិភាពកំពង់បឹង "ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់អាជីវករលក់ដូរក្នុងផ្សារកំពង់បឹងទាំងអស់ឱ្យបាន ជ្រាបថា៖ ក្រុមហ៊ុនវិនិយោគនឹងចូលសាងសង់ ”...

ប្រជាពលរដ្ឋ ស្ម័គ្រចិត្តប្រគល់អាំងវែទ័រឆក់ត្រីចំនួន២៥ គ្រឿងជូនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង

  ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំពាមឆ្កោក ស្រុកជលគីរី ក្នុងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់អាំងវែទ័រឆក់ត្រីចំនួន២៥ គ្រឿងជូនសមត្ថកិច្ច ដើម្បីចូលរួមការអនុវត្តច្បាប់ស្តីពីជលផល។ សកម្មភាពប្រគល់ជូននេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាឃុំពាមឆ្កោក ដឹកនាំដោយលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី រួមនឹង...

ឯកឧត្តម លី ណារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមន្ទីរអភិវឌ្ឍន៍ ជនបទ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរអធិបតី ហ៊ុនម៉ាណែត ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាទ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាទកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ...

ពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច(កួយ) ភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

  (កំពង់ធំ)÷ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ មានប្រសាសន៍ថា...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ របស់ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

  (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារការិយាល័យទី២ ប្រចាំត្រីមាសទី១  និងដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤​ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។ លោកអនុសេនីយ៍ឯក ហោម សាំង នាយការិយាល័យទី២ ស្តីទី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤​ កន្លងទៅនេះ...

ឆេះរោងដាក់ចំបើង១ខ្នងទាំងស្រុង នៅស្រុកទឹកផុស សំណាងក្មេងតូចៗដែលបង្ក រួចផុតពីជីវិត

  ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ខ្វែងដៃខ្វែងជើង។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សាក្សីនោះទីនោះឲ្យដឹងថា មុនពេលកើតហេតុឃើញមានក្មេងតូចៗ២នាក់ នាំគ្នាលេងនៅក្បែររោងចំបើងនោះ ភ្លេចខ្លួន១ផ្លេតស្រាប់តែឃើញមានអណ្តាតភ្លើងឆេះឡើង ស្របពេលក្មេងៗទាំងនោះរត់ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកក្បែរខាង នាំគ្នាជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច មកជួយចូលរួមពន្លត់ផងដែរ។ ប្រភពសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមីនា នេះថា៖ ក្រោយកម្លាំងប៉ុស្តិ៍បានទទួលបណ្តឹងរាយការណ៍ពីប្រជាការពារ ភូមិថ្នល់កែង ថាមានករណីគ្រោះថ្នាក់អគ្គីភ័យឆេះកើតឡើង...