មានករណីថ្មីជិត ១០០ ត្រូវបានរកឃើញនៅលើនាវា Diamond Princess

22

ក្រសួងសុខាភិបាលប្រទេសជប៉ុននិយាយថាមនុស្ស ៩៩ នាក់ទៀតដែលនៅលើនាវាទេសចរណ៍ Diamond Princess ដែលត្រូវបានឲ្យចតដាច់ដោយឡែកបានធ្វើតេស្តិ៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។

ក្រសួងបាននិយាយកាលពីថ្ងៃច័ន្ទថាក្នុងចំណោមអ្នកផ្ទុកវីរុសដែលត្រូវបានរកឃើញថ្មីមាន ៨៥ នាក់ជាអ្នកដំណើរនិង ១៤ នាក់ទៀតជាសមាជិកនាវិក។

ក្រសួងក៏បាននិយាយផងដែរថាមនុស្ស ១៩ នាក់ក្នុងចំណោមអ្នកផ្ទុកមេរោគកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយពួកគេមួយចំនួនត្រូវបានព្យាបាលនៅតាមអង្គភាពថែទាំយ៉ាងយកចិត្តទុកដាក់។

ចំនួនអ្នកឆ្លងសរុបនៅលើនាវាបានចូលចតនៅកំពង់ផែយ៉ូកូហាម៉ាជិតក្រុងតូក្យូបានកើនឡើងដល់ ៤៥៤ នាក់។

មន្ត្រីក្រសួងសុខាភិបាលនិយាយថាវិធានការបង្ការនៅលើនាវាប្រហែលជាមិនដំណើរការទាំងស្រុងទេហើយពួកគេចាំបាច់ត្រូវវិភាគថាហេតុអ្វីវីរុសនៅតែបន្តរាលដាល។ក្រុមមន្ត្រីកំពុងបន្តធ្វើតេស្តិ៍មេរោគលើអ្នកដំណើរនិងសមាជិកនាវិកដែលនៅលើនាវានេះ។ អ្នកដែលធ្វើតេស្តិ៍អវិជ្ជមាននឹងត្រូវបានអនុញ្ញាតអោយចុះពីនាវានៅថ្ងៃពុធ៕