លោក Trump ប្រកាសភាពអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19

20

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសភាពអាសន្នថ្នាក់ជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូរ៉ូណាវីរុស។

លោក Trump បានធ្វើសេចក្តីប្រកាសនៅឯសេតវិមានកាលពីថ្ងៃសុក្រ។ លោកបាននិយាយថាលោកកំពុងប្រកាស ភាពអាសន្នថ្នាក់ជាតិដើម្បីបង្ហាញអំណាចពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោក Trump បាននិយាយថាសកម្មភាពនេះនឹងអាចប្រើប្រាស់ថវិការហូតដល់ 50 ពាន់លានដុល្លារជាមូលនិធិសហព័ន្ធសម្រាប់បណ្តារដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់។

ការរីករាលដាលនៃការឆ្លងរោគនៅសហរដ្ឋអាមេរិកបាននាំឱ្យមានការបិទសាលារៀន ការលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងការរក្សាទុកនូវសម្ភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងតំបន់ខ្លះ។

ជាក់ស្តែង លោក Trump សង្ឃឹមថាការប្រកាសអាសន្ននឹងជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនិងជួយសម្រាលការភ័យខ្លាចរបស់សាធារណៈជន៕