អង្គការសុខភាពពិភពលោកព្រមានពីផលប៉ះពាល់យូរអង្វែងនៃជំងឺកូវីដ-១៩ ចំពោះសុខភាពផ្លូវចិត្ត

25

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ថាផលប៉ះពាល់សុខភាពសុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតនឹងមាន “រយៈពេលវែងនិងយូរអង្វែង” ខណៈអ្នកជំនាញ និងអ្នកដឹកនាំអំពាវនាវឱ្យមានសកម្មភាពចំពោះការថប់បារម្ភនិងភាពតានតឹងដែលទាក់ទងនឹងជំងឺរាតត្បាត។

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលចាប់ផ្តើមនៃការប្រជុំរយៈពេលពីរថ្ងៃ នៅទីក្រុងអាតែន ជាមួយនឹងរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេសរាប់សិបនាក់ថា “មនុស្សគ្រប់គ្នារងផលប៉ះពាល់តាមរបៀបមួយ ឬផ្សេងទៀត”។

ខ្លួនបាននិយាយថា “ការថប់បារម្ភជុំវិញការឆ្លងវីរុស ផលប៉ះពាល់ផ្លូវចិត្តនៃការបិទខ្ទប់និងការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក” បានរួមចំណែកដល់វិបត្ដិសុខភាពផ្លូវចិត្តរួមជាមួយភាពតានតឹងដែលជាប់ទាក់ទងនឹងភាពអត់ការងារធ្វើ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងការបែងចែកក្នុងសង្គម។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតនឹងមានរយៈពេលវែងនិងយូអង្វែង”៕