អត្តពលិកឥណ្ឌាឈ្នះមេដាយចំនួន ៤ កាលពីថ្ងៃចន្ទ នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ

10

អត្តពលិកឥណ្ឌាបានឈ្នះមេដាយមាសមួយ មេដាយប្រាក់ពីរ និងសំរឹទ្ធមួយកាលពីថ្ងៃច័ន្ទ។ កីឡការនីបាញ់កាំភ្លើង Avani Lekhara បានក្លាយជាស្ត្រីឥណ្ឌាដំបូងគេដែលឈ្នះមេដាយមាសប៉ារ៉ាឡាំពិក។

កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះបានផ្តួលម្ចាស់ការពារតំណែងជើងឯកនិងបានបំបែកឯកទគ្គកម្មប៉ារ៉ាឡាំពិកក្នុងដំណែងបាញ់កាំភ្លើងខ្យល់ចម្ងាយ ១០ ម៉ែត្រផ្នែកនារី។ នាងគ្រោងនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងចំនួនបីផ្សេងទៀត។

កីឡាករ Yogesh Kathuniya បានឈ្នះមេដាយប្រាក់លើវិញ្ញាសាគប់ថាសចម្ងាយបុរស។ គាត់បាននិយាយថាគាត់មានការលំបាកក្នុងកំឡុងពេលបិទខ្ទប់ ប៉ុន្តែការឈ្នះមេដាយប្រាក់បានផ្តល់ឱ្យគាត់នូវការជម្រុញឱ្យមានបំណងចង់បានមេដាយមាសនៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ អត្តពលិកជនជាតិឥណ្ឌាពីររូបដណ្តើមបានមេដាយប្រាក់និងសំរិទ្ធរៀងៗខ្លួនក្នុងវិញ្ញាសាចោលលំពែងបុរស។

កីឡាករ Devendra ចំណាត់ថ្នាក់លេខ ២ គឺជាកីឡាករជើងចាស់អាយុ ៤០ ឆ្នាំដែលបានឈ្នះមេដាយមាសនៅទីក្រុង Rio de Janeiro ក្នុងឆ្នាំ ២០១៦។ មិត្តរួមក្រុមវ័យ ២៥ ឆ្នាំរបស់គាត់ឈ្មោះ Sundar Singh Gurjar ដែលបានទទួលមេដាយសំរឹទ្ធគឺជាជើងឯកពិភពលោកពីរសម័យកាល។

ជ័យលាភីមេដាយមាសចោលលំពែងបុរសគឺកីឡាការិនីស្រីលង្កា Dinesh Priyantha Herath Mudiyanselage បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីដើម្បីដណ្តើមមេដាយមាសប៉ារ៉ាឡាំពិកជាលើកដំបូងសម្រាប់ប្រទេសខ្លួន៕