កងកម្លាំងអ៊ុយក្រែនស្ទាក់ចាប់មីស៊ីល ដ្រូន រុស្ស៊ី

13

កងកម្លាំងអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានស្ទាក់ចាប់មីស៊ីលចំនួន ៤ គ្រាប់ ក្នុងចំណោម ៦ គ្រាប់ដែលត្រូវបានបាញ់ដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី។

ពួកគេក៏បាននិយាយផងដែរថា ពួកគេបានបាញ់ទម្លាក់ដ្រូនអត្តឃាត Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ចំនួន ១០ គ្រឿង ដែលជនជាតិរុស្ស៊ីបានបាញ់បង្ហោះពីប្រទេសបេឡារុស្ស។

កាលពីថ្ងៃទី 10 ខែតុលា ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួនកំពុងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុត ទោះបីជាគេមិនដឹងថាប្រព័ន្ធនោះត្រូវបានប្រើប្រាស់ក្នុងការស្ទាក់ចាប់កាលពីថ្ងៃពុធក៏ដោយ។

អង់គ្លេស​ក៏​បាន​ប្រកាស​ផ្តល់​កាំជ្រួច​ការពារ​អាកាស​ដល់​អ៊ុយក្រែន៕