អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យទីតាំងដីតំបន់៣ ដែលរងការទន្ទ្រានឈូសឆាយជាច្រើនហិចតាដោយខុសច្បាប់ នៅស្រុកស្ទោង

29

 

(កំពង់ធំ)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុងតំបន់៣ (តំបន់ពាក់ថែប)ដែលរងការទន្ទ្រានឈូសឆាយជាច្រើនហិចតាដោយខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៤ ។

ក្រោយពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលគ្រប់ជនទុច្ចរិតបានលួចឈួសឆាយដីក្នុងតំបន់៣ (តំបន់ពាក់ថែប) ឯកឧត្តម ងួន រតនៈ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចុះតាមដានសកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដោយអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

ឯកឧត្តមបានបញ្ជាឲ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះវាស់វែងដីដែលបានឈូសឆាយនេះកំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវនិងត្រូវធ្វើការដកហូតមកវិញទុកជាសម្បត្តិរបស់រដ្ឋ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថាលោកមិនលើកលែងចំពោះជនណាដែលនៅតែប្រព្រឹត្តបទល្មើសដដែលៗនេះជាដាច់់ខាត។