ភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឲខូចខាតផ្ទះពលរដ្ឋចំនួន០២ខ្នងនិងកុដ្ឋ០១ខ្នង

19

 

បាត់ដំបង! ស្រុកបាណន់មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីកាលពីព្រលប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបក់បោកនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ បានបណ្តាលអោយខូចខាតផ្ទះពលរដ្ឋចំនួន០២ខ្នងនិងកុដ្ឋព្រះសង្ឃវត្តចន្ទតាគ្រាម០១ខ្នងផងដែរ។

ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើ ម្ចាស់ទីមួយមានឈ្មោះ ចាប សួម ភេទប្រុស អាយុ៧៧ឆ្នាំ ត្រូវបានដើមត្នោតរលំសង្កត់លើផ្ទះទំហំ ៥X៩ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី ខូចដំបូលស័ង្កសីចំនួន១០សន្លឹកនិងបាក់ផ្លានចំនួន៧ , ម្ចាស់ផ្ទះទីពីរឈ្មោះ ចៅ សុឃឿន ភេទប្រុស អាយុ៥៧ឆ្នាំ របើកសំយាបស័ង្កសីមុខផ្ទះចំនួន០៣សន្លឹក , និងកុដ្ឋព្រះសង្ឃវត្តចន្ទតាគ្រាម(កុដ្ឋចាស់)ពុំមានព្រះសង្ឃគង់នៅ០១ខ្នងទំហំ ៣ម៉ែត្រX៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីគ្មានជញ្ជាំង ត្រូវដើមអំពឹលបាក់លើបណ្តាលអោយខូចខាតទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នងករណីគ្រោះធម្មជាតិខាងលើនេះដែរពុំមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។