ប្រទេសចិនកាត់ទោសមនុស្សជាង ៤ម៉ឺន២ពាន់នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងអនីតិជន

31

មនុស្សជាង ៤២.៤០០នាក់ត្រូវបានគេកាត់ទោសនៅក្នុងរយៈពេល ១១ខែដំបូងឆ្នាំនេះ ដោយការចោទប្រកាន់ ដូចជាការរំលោភបំពានលើកុមារ មិនសមរម្យចំពោះកុមារ និងការជួញដូរកុមារជាដើម។

នៅក្នុងសន្និសិតកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍លោក Zheng Xinjian ប្រធានផ្នែករឿងក្តីអនីតិជននៃសភាប្រជាជនជាន់ខ្ពស់ (SPP) បាននិយាយថា ក្នុងអំឡុងពេលដូចគ្នានោះ មនុស្សចំនួន ៣១.៤០០នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទឧក្រិដ្ឋទាំងនេះ។ ក្រៅពីការចោទប្រកាន់នេះ ក៏បានផ្តល់យោបល់ទៅតុលាការផងដែរ ដើម្បីហាមឃាត់ការរំលោភបំពានរបស់ជនសង្ស័យនៅក្នុងមុខរបរ ដែលទាក់ទងនឹងកុមារ។

លោកបាននិយាយថា ជនរងគ្រោះជាង ២ម៉ឺន២ពាន់នាក់ បានទទួលជំនួយផ្នែកច្បាប់ សេវាចិត្តសាស្រ្ត និងការព្យាបាលនីតិសម្បទាផ្សេងៗ។ ឆ្លើយតបទៅនឹងសំនួរអំពីករណីរំលោភបំពានលើកុមារនៅសាលាមត្តេយ្យ លោកបានបញ្ជាក់សាជាថ្មីពីដំណោះស្រាយរបស់ SPP ហើយបានអំពាវនាវដល់អ្នកទាំងអស់ ឱ្យធ្វើការជាមួយសាលាមត្តេយ្យ ដើម្បីបង្កើតប្រព័ន្ធ ដើម្បីការពារគ្រោះថ្នាក់ដល់សិស្សមតេយ្យផង។ ហើយការចោទប្រកាន់មួយចំនួននៃការរំលោភបំពានលើកុមារនៅសាលាមតេយ្យ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីប៉ុន្មានខែមុន៕