Update: អាមេរិកព្រមានថា ពិភពលោកកំពុងតាមដានការឆ្លើយតបនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល

29

សហរដ្ឋអាមេរិកបាននិយាយថា ពិភពលោកកំពុងតែឃ្លាំមើលថាតើអាជ្ញាធរអ៊ីរ៉ង់ ឆ្លើយតបនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលពួកគេបានធ្វើការបង្ក្រាបទៅលើហ្វូងបាតុករ នៅក្នុងទីក្រុងមួយចំនួន។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថា ជនជាតិអ៊ីរ៉ង់បានទទួលរងការឈឺចាប់ជាមួយនឹងអំពើពុករលួយនៅក្នុងរបបដឹកនាំរបស់ប្រទេសនេះ និងការខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ជាតិ ដើម្បីផ្តល់មូលនិធិដល់ភេរវកម្ម។

ក្រសួងការបរទេសអាមេរិក បានថ្កោលទោសការចាប់ខ្លួនក្រុមអ្នកតវ៉ារាប់សិបនាក់។ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានគេនិយាយថា បានចូលរួមបាតុកម្មនៅក្នុងទីក្រុង Kermanshah, Rasht, Isfahan និង Qom។ ជាមួយនឹងបាតុកម្មផ្ទុះឡើងនេះ បានរីករាលដាលទៅរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃសុក្រ ហើយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញវត្តមានរបស់ប៉ូលិសយ៉ាងច្រើននៅទីនោះ។ វាគឺជាការបង្ហាញដ៏ធំបំផុតនៃការជំទាស់ពីសំណាក់សាធារណជន ចាប់តាំងពីការធ្វើកំណែទម្រង់ដ៏ធំ កាលពីឆ្នាំ២០០៩។

អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា រដ្ឋាភិបាលអ៊ីរ៉ង់ គួរតែគោរពសិទិ្ធរបស់ពួកគេ រួមទាំងសិទិ្ធបញ្ចេញមតិរបស់ពួកគេផង។ បើតាមក្រសួងការបរទេសអាម៉េរិក បានអំពាវនាវប្រទេសទាំងអស់គាំទ្រជាសាធារណៈនូវប្រជាជនអ៊ីរ៉ង់ និងការទាមទាររបស់ពួកគេ ចំពោះសិទ្ធិជាមូលដ្ឋាន និងការបញ្ចប់អំពើពុករលួយ។

អនុប្រធានាធិបតីទី១ លោក Eshaq Jahangiri បានលើកឡើងថា គូប្រជែងរបស់រដ្ឋាភិបាល គឺនៅពីក្រោយខ្នងនៃការតវ៉ានេះ។ នេះបើយោងតាមការអធិប្បាយ ដែលត្រូវបានរាយការណ៍ដោយអ្នករាយការណ៍របស់ IRIB។ លោកបាននិយាយថា ឧប្បត្តិហេតុមួយចំនួននៅក្នុងប្រទេសនេះ សព្វថ្ងៃនេះ គឺជាមូលហេតុនៃបញ្ហាសេដ្ឋកិច្ចប៉ុន្តែវាហាក់ដូចជាមានអ្វីផ្សេងទៀត នៅពីក្រោយពួកគេ ហើយគិតថា ពួកគេធ្វើបាបរដ្ឋាភិបាល៕