កម្ពុជា-ចិន ឯកភាពគ្នាបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីអោយបាន៦ប៊ីលានដុល្លារក្នុងឆ្នាំ២០២០

65

(ភ្នំពេញ)៖ ក្រោយជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនរួចហើយនោះ ភាគីទាំងពីរបានចេញសេចក្តីរួមស្តីពីលទ្ធផលនៃជំនួបនេះ។ ក្នុងនោះកម្ពុជា-ចិន បានឯកភាពគ្នាបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេច គោលដៅពង្រីកទំហំពាណិជ្ជកម្មអោយដល់ ៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ តាមផែន ការ។ នេះបើយោងតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១១ ខែមករានេះ។

សេចក្តីប្រកាសរួមនោះ បានអោយដឹងថា ភាគីចិន នឹងរៀបចំសកម្មភាពលើកកម្ពស់​ពាណិជ្ជ​កម្ម និងពង្រីកការនាំចូលពីកម្ពុជា។ ភាគីចិនស្វាគមន៍កម្ពុជា និងសហគ្រាសកម្ពុជា ទៅចូល​រួម​ពិព័រ​ណ៍​នាំចូលអន្តរជាតិលើកដំបូង របស់ចិននៅប្រទេសចិន។ ភាគីចិនក៏ស្វាមគមន៍ផង​ដែរ​​ដល់ផលិតផលកសិកម្មកម្ពុជាច្រើន ថែមទៀត ដែលឆ្លើយតបនឹងស្តង់ដារត្រួតពិនិត្យ និង​តម្រូវ​ការអ្នកប្រើប្រាស់ ចូលទៅទីផ្សារ ចិន ហើយនិងពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែក​អនា​ម័យ និងភូតគាមអនាម័យ។

ជាមួយគ្នាដែរ ភាគីចិន នឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យនានានៅកម្ពុជា ដូចជាការដឹក ជញ្ជូន ការសន្សំទឹក ការបោសសម្អាតមីន សេវាអប់រំ និងវេជ្ជសាស្រ្ត ជំរុញយ៉ាងសកម្មលើការ សាងសង់ពហុកីឡាមរតកតេជោ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅភ្នំពេញ និងមន្ទីរ ពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងផ្សេងៗទៀត ដែលពាក់ព័ន្ធជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា​។

កម្ពុជា-ចិន បានឯកភាពគ្នាជំរុញយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រួមគ្នាបង្កើតផែនការអភិវឌ្ឍកសិកម្មទំនើបជាតិកម្ពុជា បង្កើតសួនតាំងបង្ហាញ និងកិច្ចសហ​ប្រតិបត្តិកសិកម្មទំនើប និងតំបន់កែច្នៃផលិតផលកសិកម្ម ជំរុញការអភិវឌ្ឍការកែច្នៃ ការស្តុក ទុក និងឡូជីស្តីក សម្រាប់ផលិតផលកសិកម្មកម្ពុជា និងពង្រីកខ្សែចង្វាក់ឧស្សាហកម្មសម្រាប់ វិស័យកសិកម្ម៕