ខេត្តកោះកុង : ក្រុមឈ្មួញអ្នកធំ២នាក់ដើរទិញដីព្រៃខុសច្បាប់យ៉ាងអនាធិបតេយ្យ

0
90

កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងម៉ាក តូយូតា ហ្វរទុន័រ ព័ណស ពាក់ស្លាកលេខ ន/ប2 7196 មានគ្នាពីរនាក់ មកទីញដីព្រៃពីប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យហើយធ្វើលិខិតផ្តិតមេដៃតែរវាងអ្នកលក់និងអ្នកទិញដោយមិនមានមន្រ្តីជំនាញឬអាជ្ញាធរណាចូលរួមឡើយ ក្នុងខណៈពេលនោះដែរ អ្នកសារព័ត៌មានយើងបានព្យាយាមសួរឈ្មោះអ្នកទាំពីរដែរ តែពួកគេមិនព្រមប្រាប់យើងទេ ថែមទាំងគំរាមអ្នកព័ត៌មានវិញថា តើអ្នកឯងជានរណាគេ បានជាមកថតរូបពួកគេកំពុងធ្វើការ អ្នកឯងចាំមើលទៅ កន្លះម៉ោងទៀតដឹងគ្នាហើយ ។

ក្នុងពេលកំពុងមានសកម្មភាពនោះ មានប្រជាពលរដ្ឋប្រមាណជាងដប់នាក់កំពុងតែមមាញឹកធ្វើលិខិតស្នាម ផ្តិតមេដៃជាមួយអ្នកធំពីរនាក់ជិៈឡានទំនើប ពាក់ស្លាកលេខ ន/ប ថែមទៀតផង ពេលយើងចូលទៅសួរនាំប្រជាពលរដ្ឋទាំងនោះពួកគេមិនឆ្លើយតបទេ ហើយចែកផ្លូវគ្នាដើរចេញអស់ទៅ ។

សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំងអស់នេះគឺរស់នៅក្នុងភូមិថ្មស ឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុង ។

អីយ៉ាស់!!!! ពិតជាមិនធម្មតាមែនហ៊ានផ្គើននឹងសារាចរណែនាំរបស់រដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ ដែលបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុងជ្រាបថា ៖ រាល់ការទិញលក់ដីធ្លីដោយមិនមានការចូលរួមចុះពិនិត្យនិងវាស់វែងរបស់មន្រ្តីពាក់ព័ន្ធ និងមន្ត្រីភូមិបាល ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់និងអ្នកទិញយ៉ាងនេះ គឺជាទង្វើខុសច្បាប់ ។

រាល់ការទិញលក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណត្រឹមត្រូវតាមផ្លូវច្បាប់ នឹងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here