បុរសមានជម្ងឺសរសៃប្រសាទម្នាក់ បានលង់ទឹកបឹងស្លាប់យ៉ាងអាណោចអាធ័ម

0
58

(កំពង់ធំ)៖ បុរសមានជំងឺសសៃប្រសាទម្នាក់ត្រូវបានអ្នកទៅមើលមងប្រទះឃើញសពអណ្ដែតក្នុងទឹកបឹង ហើយក៏បានរាយការណ៍ប្រាប់មេភូមិខ្លួុន កាលពីវេលាម៉ោង ៦ និង ១០ នាទី ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២០ ថាមានមនុស្សលង់ទឹកស្លាប់ នៅចំណុចបឹងខ្យងភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពឈ្មោះ ហ៊ុយ មុង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ទី១: ឈ្មោះ អឹុម ហៀង ភេទស្រី អាយុ ៥២ឆ្នាំ(ត្រូវជាភរិយារបស់សព) និងទី២ : ឈ្មោះ ហ៊ុយ ថុន ភេទប្រុស អាយុ ៥១ឆ្នាំ (ត្រូវជាបងបង្កេីតរបស់សព) បានរៀបរាប់ថា៖ កន្លងមកជនរងគ្រោះឈ្មោះ ហ៊ុយ មុង នេះកើតមានជំងឺសរសៃប្រសាទជាងបួនឆ្នាំកន្លងមកហើយ តែនៅមានដឹង ខុស,ត្រូវ ខ្លះក្រោយមកនៅថ្ងៃទី ១៥ , ០៦ , ២០២០ កូនស្រីបង្កេីតស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏រេីជម្ងឺនេះឡេីងវិញដេីរចេញពីផ្ទះបាត់បីបួនថ្ងៃតាមរកយកមកផ្ទះជាច្រេីនលេីក។ ស្រាប់តែនៅថ្ងៃទី ១៩ , ០៨ , ២០២០ វេលាម៉ោង ១ និង ០០នាទីយប់ បានចុះចេញពីផ្ទះស្លៀកតែខោខ្លីដេីរទៅទិសខាងលិច មិនដឹងទៅណាទេ។ លុះវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី ២០ , ០៨ , ២០២០ ទេីបដឹងដំណឹងថាគេឃេីញសពអណ្តែតទឹកនៅចំណុចកេីតហេតុខាងលេីដោយឈ្មោះ ហែម វុន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅមើលមងក៏ប្រទះឃើញសពអណ្ដែតទឹកក៏បានមកប្រាប់មេភូមិខ្លួុន ។

ក្រោយដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល , ក្រុមប្រឹក្សាឃុំ , គ្រូពេទ្យ , លោកមេភូមិ និងក្រុមគ្រួសារសព ចូលរួមពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព។
តាមការពិនិត្យនៅលេីនាងដៃខាងស្តាំ មានស្នាមទំហ៊ុំ0.8ស.ម បណ្តោយ 2.3ស.ម(មច្ឆាក្នុងទឹកសីុ)នៅលេីទងត្រចៀកខាងឆ្វេងមានស្នាមដាច់ទំហ៊ុំ 0.6ស.ម(មច្ឆាក្នុងទឹកសីុ) ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ហ៊ុយ មុងពិតជាស្លាប់ដោយលង់ទឹកខ្លួុងឯង។
មូលហេតុ: វង្វេងធ្លាក់ទឹកដោយជម្ងឺសសៃប្រាសាទ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here