សមត្ថកិច្ចដកហូតត្រីត្រសក់កម្រ១ក្បាលពីអ្នកនេសាទល្មើសច្បាប់

0
114

ខេត្តស្ទឹងត្រែង៖ត្រីប្រភេទកម្រ១ក្បាលមានទម្ងន់៩គីឡូក្រាម ត្រូវបានកម្លាំងសម
ត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ព្រមទាំងដកហូតបាន រួចព្រលែងចូលទៅក្នុងទឹកទន្លេវិញ ការបង្រ្កាបនេះត្រូវបានសមត្ថកិច្ចធ្វើឡើង ក្រោយការចុះត្រួតពិនិត្យ និងបង្រ្កាបនូវឧបករនេសាទខុសច្បាប់ ត្រង់ចំ
ណុចអន្លង់អភិរក្សអូរអញ្ជាន់ ស្ថិតក្នុងស
ហគមន៍ នេសាទសាមគ្គីរុងរឿង ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន កាលពីរសៀ
លថ្ងៃទី២០ សីហា ២០២០ ។

សមត្ថកិច្ចស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យ
ដឹងថាៈនៅក្នុងការចុះត្រួតពិនិត្យ បង្ក្រាប
បទល្មើសនេសាទខាងលើ កម្លាំងសមត្ថ
កិច្ច ដកហូតបានឧបករណ៍នេសាទល្មើស
ច្បាប់ ដូចជាៈម៉ងក្រឡា១៥ចំនួន២ និងត្រួតពិនិត្យឆ្នុកដាក់ត្រីចំនួន៩កន្លែង ដក
ហូតបានត្រីត្រសក់រស់ចំនួន១ក្បាល មានទម្ងន់ស្មើនិង៩គីឡូក្រាមផងដែរ ។ សមត្ថ
កិច្ចបន្តថាៈត្រសក់១ក្បាលនេះ ជាត្រីមួយប្រភេទដែលគេចាត់ទុកថាជាត្រីកម្រ ដែល
វត្តមានរបស់វា គឺនៅមានសល់តិចតួចណាស់ក្នុងប្រទេសកម្ពុជា ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here