បន្ទាប់ពីផ្ទុះរឿងអាស្រូវរបស់លោកអ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ រយះពេលឡើងកាន់តំណែង ថ្ងៃទី២២ខែសីហាឆ្នាំ២០២០

0
319

ជាទម្លាប់​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ពេល​មានរឿងអ្វីមួយ​កេីតឡេីងនៅ​ខេត្ត​ ក្រៅពី​ ធ្វើ​របាយការណ៍​ភូតកុហក​ គឺ​មិនដែល​ទទួល​ស្គាល់​ ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ទេ​ ។
១-ជាក់ស្ដែង​ករណី​ ជនរងគ្រោះ​បញ្ហា​ដីធ្លី​ ទុយ​ ស្រស់​ ដែល​ត្រូវបានចាប់​ធ្វើ​ទារុណ​កម្ម​រហូតដល់​ស្លាប់​ក៏​លោក​ អុំ​ រាត្រី​ ហ៊ាន​ធ្វើ​របាយការណ៍​ភូតកុហក​ មហាជន​និង​ ថ្នាក់ដឹកនាំ​ដែរ​ ។
២-បេីគ្មាន​ការអន្តរាគមន៍ពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ គ្រួសារ​ជនរងគ្រោះ​មិនទទួល​បាន​យុត្តិធម៌​ទេ​ ។
៣-ថ្មីៗកន្លងមក ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀម​រាប​ មកជា​អភិបាល​ស្រុក​ម៉ាឡៃ​ បំពាន​អនុសាសន៍​ណែនាំ​របស់​ បីតាសន្តិភាពនិងអភិវឌ្ឍន៍ សម្ដេចតេជោ ហ៊ុន​ សែន​ ក៏​លោក​ អុំ​ រាត្រី​ ហ៊ាន​បំពាន​ដែរ​។
៤-ឥលូវ​នេះ​ ថៅកែ​ឡានដឹក​ដី​ កាយដី​បំផ្លាញ​គល់ស្ពាន​ទឹក​ថ្លា​(ទីរួមខេត្ត)ក៏ឆ្លេីយដោះសារទៀតហេីយ​ តើអ្នកលោក នៅពីក្រោយខ្នង អឹង ប៊ុនហួរ ? ផ្លូវស្ពានទឹកថ្លាធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ហេតុអ្វីលោក អ៊ំរាត្រី មើលមិនឃើញ បេីធ្វើដល់ អភិបាល​ខេត្ត​ មិនចេះទទួល​ស្គាល់​កំហុស​ឆ្គង​របស់​ខ្លួន​ ខេត្តនឹងមិនរីកចំរេីនដែលឬទេក្នុងនាមជាអ្នកដឹកនាំ តើមន្ត្រីក្រោមឱវ៉ាតយល់យ៉ាងណាដែរ ចំពោះបញ្ហាជាច្រើន
៥-នៅមានរឿងច្រេីនទៀត ដែលលោក​ អភិបាល​ខេត្ត​ លូកដៃលេីមន្ត្រីជំនាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here