៥ថ្ងៃ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាង ១០ម៉ឺននាក់

0
35

ខេត្តបាត់ដំបង! ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុបប្រមាណជាង១៣មឺននាក់បានចូលទស្សនាតំបន់រមណីដ្ឋាន និងគោលដៅទេសចរនានាក្នុងខេត្តបាត់ដំបងគិតត្រឹមរយៈពេល០៥ថ្ងៃនាឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ(ចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០) ។
បើយោងតាមរបាយការណ៍របស់លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចេញអោយដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថាភ្ញៀវទេសចរ
ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃនេះមាន ភ្ញៀវទេសចរ ដែលបានមកកម្សាន្ត នៅតាមរមណីយដ្ឋាន-គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង សរុបមានចំនួន ១៣៣,៣៤៩ នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង )មានចំនួន ៨២៥ នាក់ ។
ដើម្បីសុវត្ថិភាពភៀវទេសចរណ៍មន្ទីរទេសចរណ៍ខេត្តក៏បានចាត់មន្រ្តីជំនាញចុះទៅពិនិត្យស្ថានភាពចរន្តភ្ញៀវទេសចរ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងបានណែនាំឱ្យអាជីវករលក់ដូរ ធ្វើការរៀបចំ សម្អាតអនាម័យ បរិស្ថាន និងចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ និងបានសហការជាមួយគណៈកម្មការវត្តទេសចរណ៍ ឱ្យចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ និងជួយទប់ស្កាត់នូវការប្រមូលផ្តុំគ្នាផងដែរ។
បន្ថែមពីនេះមន្ទីរទេសចរណ៍ខេត្ត ក៏បានសហការជាមួយមន្ទីរសុខាភិបាលចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់រមណីយដ្ឋានព្រមទាំងភ្ញៀវទេសចរឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលបានមកទស្សនា កម្សាន្តសប្បាយ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង យ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់រមណីយដ្ឋានកែច្នៃ និងតំបន់រមណីយដ្ឋានអេកូទេសចរណ៍រាប់សិបកន្លែងដែលក្នុងនោះមាន -រមណីយដ្ឋានប្រាសាទ បាណន់
-រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ
– រមណីយដ្ឋាន អាងកំពីងពួយ
-រមណីយដ្ឋាន ចំការស្វាយ
-រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន
-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
-រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
-រមណីយដ្ឋាន ភ្នំកំពូល
-រមណីយដ្ឋាន ចំការធុរេនអូរតង
-គោលដៅទេសចរណ៍ ស្ទឹងថ្វាក
-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
-រមណីយដ្ឋាន ល្អាងភ្នំប្រាំពីរ
-ផ្ទះផ្កា Begonia
-មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់
-សួនទឹកសុភមង្គល
-សួនទឹកហ្គោលឌិនហ៊ីន ។ល។

LEAVE A REPLY

Please enter your comment!
Please enter your name here