មេឈ្មួញដុះស្លែដ៏ល្បីម្នាក់ អាងខ្នងក្រាស់ ខាងលិចទន្លេមេគង្គ ត្រូវអាវុធហត្ថខេ្តក្រចេះ នាំខ្លួនមកសាកសួរ បន្ទាប់ពីប្រើហឹង្សា បុកគម្ទិចរថយន្តអ្នកកាសែត !

0
208

ខេត្តក្រចេះ ៖ អុញនោះវីវរហើយលោកសម្បត្តិ មេឈ្មួញឈើល្បីនៅស្រុកព្រែកប្រសព្វ ត្រូវបានអាវុធហត្ថខេត្តក្រចេះហៅមកសាកសួរ ពាក់ព័ន្ធប្រើអំពើហឹង្សាលើអ្នកកាសែតមួយក្រុមនៅទឹកដីខេត្តកំពង់ចាមព្រុំប្រទល់ស្រុកព្រែកប្រសព្វ ។

នៅព្រឹកថ្ងៃ២៣ សីហា ឆ្នាំ ២០២០ កម្លាំងអាវុធហត្ថខេត្តក្រចេះបាន ឃាត់ខ្លួន លោកសម្បត្តិ មកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បន្ទាប់ពីប្រើអំពើហឹង្សាលើអ្នកសារព័ត៌មាននៅយប់ថ្ងៃទី២២ សីហា ឆ្នាំ២០២០ នៅវេលាម៉ោង៤និង១៥ នាទី នៅភូមិ ទួលស្រឡៅ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើយោងតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឡុង យ៉ឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះបានអោយដឹងថា លោកសម្បត្តិ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះហៅមកសាកសួរពិតប្រកដមែន. តាមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធត្ថខេត្តក្រចេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលជាអ្នកកាសែត ។ ហើយលោកក៏មិនបានបញ្ជាក់ថា ការហៅលោកសម្បត្តិ មេឈ្មួញឈើមកសាកសួរនេះ ថាឃាត់ខ្លួនឬឃុំខ្លួនឬយ៉ាងណាទេ ព្រោះមិនមានបទបញ្ជា របស់មេខេត្ត បើចង់ដឹងថាពាក់ព័ន្ធនិងបទល្មើសអី សូមទាក់ទងទៅលោកឧត្ថមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្ត លោកមិនហ៊ានផ្ដល់ព័ត៌មានអោយទេ។

សូមបញ្ជាក់ថា ករណីប្រើអំពើហឹង្សានេះ គឺពាក់ព័ន្ធនិងការចរាចរឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅស្រុកសំបូរ ខេត្តក្រចេះ ដោយដឹកជញ្ជូនឆ្លងកាត់ អង្ក្រងសាប ឆ្ពោះមកផ្លូវបំបែកបែកអន្លូង ស្រុកព្រែកប្រសព្វ ទៅកាន់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

សូមរំលឹកផងដែរថា លោកសម្បត្តិ រូបនេះ គឺជាមេឈ្មួញឈើដ៏ល្បីល្បាញនៅទឹកដីខាងលិចទន្លេមេគង្គ ដោយប្រើរថយន្ត 470ពណ៌ ត្រេអ៉ី លេខ ខ,ម ដើម្បីរត់ការ ទំនាក់ទំនងបទល្មើសដឹកជញ្ជូនឈើ ក្នុងតំបន់ត្រើយម្ខាងទន្លេ ។

បើយោងតាមប្រភពច្បាស់ការនៅស្រុកព្រែកប្រសព្វ បានបង្ហើបប្រាប់ថា រថយន្ត470នេះគឹជារបស់លោក ហង់. ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ ត្រូវលោកសម្បត្តិជិះរត់ការឈើ ។

ប្រភពផ្សេងទៀតបានលួចប្រាប់ដែរថា កន្លងមកលោកសម្បត្តិ តែងតែអួតប្រាប់គេថា គាត់ជាកូនចៅលោកអភិបាលស្រុក ដោយគាត់អោយរជិះការ មិនតែប៉ុណ្ណោះ លឺថា ជាក្មួយរបស់លោកអភិបាលស្រុកផងដែរ នេះគ្រាន់តែជាការអួតរបស់លោកសម្បត្តិដើម្បីយកក្រេឌីតក្នុងជំនួញឈើ ។

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបដែរថា កន្លងមកគ្មាននរណាម្នាក់ហ៊ានប៉ះពាល់លោកសម្បត្តិទេ ដោយមានការអន្តរាគមន៍ជាច្រើនដងរបស់លោកហង់ ចាន់ឌីជា អភិបាលនៃគណៈអភិបាលស្រុកព្រែកប្រសព្វ ហើយរហូតចេញក្រដាស់រដ្ឋបាល អោយ លោក កែវ រដ្ឋា ទាហ៊ានស្រុក ហៅអ៊ុង ដឹកជញ្ជូនឈើ ចំនួន៦៥ម៉ែត្រគូប ដើម្បីដឹកសាងសង់ មូលដ្ឋានកងទ័ពស្រុកព្រែកប្រសព្វ ប៉ុន្តែ ត្រូវបានលោកអ៊ុង យកទៅលក់នៅខេត្តកំពង់ចាម ខុសពីការស្នើរសុំធ្វើលិខិតបន្លំសមត្ថកិច្ច។

ពាក់ព័ន្ធនិងការឃាត់ខ្លួនហៅសាកសួរ លោកសម្បត្តិ មានរឿងជាច្រើនករណី ប្រើប្រាស់អំពើហឹង្សានិងបំផ្លាញរថយន្តអ្នកកាសែត ដឹកជញ្ជូនបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត្តិ និងប្រើប្រាស់រថយន្ត លេខ ខ.ម2.3732 ពណ៌ត្រេអ៉ី ហើយក្រុមការងារយើងរងចាំមើលនៅព្រឹកថ្ងៃទី២៤ សីហា ២០២០ ថាតើលោកសម្បត្តិ ជាប់ពាក់ព័ន្ធពីបទអ្វីខ្លះ ក្នុងរឿងរ៉ាវខាងលើ ។

LEAVE A REPLY

Please enter your comment!
Please enter your name here