
ប្រភពប្រទេសថៃ(ស្រះកែវ)កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ក្រោយទទួលបានព័ត៍មានថាមានបណ្ដាញលួចនាំពលករចូមកក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួនលុះដល់វេលាម៉ោងប្រមាណ១៣,០០នាទីសមត្ថកិច្ចក៏បានចាត់កម្លាំងចេញល្បាតលើដងផ្លូវលេខ3395 ផ្លូវវឌ្ឍនាណះខន-តាព្រះយ៉ាក្នុងឃុំសែអស្រុកវឌ្ឍនាណះខនខេត្តស្រះកែវ ដោយបានទំនាក់ទំនងជាមួយសមត្ថកិច្ចតម្រួត សហការគ្នាចាប់ឃុំខ្លួនឈ្មោះអះណាន់តះឆៃណះខះរ៉ាំ អាយុ៣៦ឆ្នាំជនជាតិថៃនឹងឈ្មោះ សា រត្ន័ អាយុ៤១ឆ្នាំ សញ្ជាតិកម្ពុជានឹងស្រ្តីឈ្មោះ ហេង សុឡាន អាយុ២១ឆ្នាំសញ្ជាតិកម្ពុជានឹងបក្ខពួក៥នាក់ទៀតសរុបទាំងអស់៨នាក់។សូមជំរាបថាសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានៈរថយន្តម៉ាកតូយ៉ូតា វីហ្គោ ព៌ណខ្មៅ ពាក់ស្លាកលេខบน-8900 ស្រះកែវ ថែមទាំងចោទប្រកាន់បុរសឈ្មោះ ណាន់តះឆៃ ណះខះរ៉ាំ ជនជាតិថៃដែលជាមេខ្យល់ថាបង្កើតកំហុសជួយលាក់លៀមដោយប្រការផ្សេងៗដើម្បីឲ្យបុគ្គលជនជាតិបរទេសរួចពីការចាប់ខ្លួនល្មើសបទបញ្ជាររបស់ខេត្តស្រះកែវរឿងហាមចល័តពលករបរទេសចូលមកក្នុងទឹកដីខេត្តស្រះកែវ ដោយឡែកជនជាតិខ្មែរទាំងអស់ត្រូវចោទពីបទថាជាបុគ្គលបរទេសជនជាតិខ្មែរលួចចូលមកនឹងស្នាក់នៅក្នុងរាជាណាចក្រដោយខុសច្បាប់នឹងជាជនបរទេសចូលមកនឹងស្នាក់នៅក្នុងរាជាណាចក្រដោយការអនុញ្ញាតិអស់សុពលភាពឬនៅលើស៧៨៥ថ្ងៃនឹងចោទប្រកាន់អ្នកដែលត្រូវចាប់ខ្លួនទាំងអស់ថាមានលក្ខណះងាយដល់ការឆ្លងមេរោគតាមការកំណត់ស្ដីពីច្បាប់ដឹកនាំរាជការនៃស្ថានការណ៍អាសន្នព្រមទាំងនាំខ្លួនអ្នកទាំងអស់រួមទាំងវត្ថុតាងបញ្ជូនទៅឲ្យសមត្ថកិច្ចជុំនាញស្រុកវឌ្ឍនាណះខនដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕
