ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បកស្បែកមុខពិតគ្រូទាយ និងអ្នកលក់គ្រឿងសង្ហារឹមក្លែងក្លាយ

0
231

ខេត្ត​កំពង់​ឆ្នាំង : ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង បញ្ជា​ឲ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ បង្រ្កាប​ទីតាំង​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ ដែល​បាន​ជ្រកក្រោម លេសជាគ្រូទាយ ត្រូវ​បាន​ក្របួចនិង បកស្បែក​មុខ គ្រូទាយ​ក្លែងក្លាយ​ជិត20ឆ្នាំ ដោយ​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ វេលាម៉ោង ៤
រសៀល​ថ្ងៃទី​២៤ ខែសីហាឆ្នាំ២០២០។
មុនពេលបង្រ្កាប បទល្មើស​គ្រឿងញៀន នេះដោយ មាន​កិច្ច​សហ​ការ ពីលោក សាក់ សារំាង ជាមេបញ្ជារការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងអ្នកចុះដឹកនាំកងកម្លាំងផ្ទាល់ដោយលោក ហង្ស សុជាតិ មេបញ្ជាការរងខេត្តកំពង់ឆ្នាំង បានតាមដានសកម្មភាព មុខសញ្ញាជួញ ដូរថ្នាំញៀនឆ្លងកាឧត់ ០៤ ខេត្ត ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបៃលិន អស់រយៈពេល ជិត ៤ សប្តាហ៍ មកហើយ តាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ក្រោយ​ពី​សមត្ថកិច្ច​ក្របួច បានដក ហូតម្សៅក្រាមដែលសង្ស័យជាសារធាតុញៀនបានចំនួន ១០ កញ្ចប់ ស្មើនឹង ៥០.៥៩ ក្រាម នៅក្នុងរថយន្តជនសង្ស័យម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M.2845 ០១ គ្រឿង ក្រោយពីការស៊ើបអង្កេតភ្លាមៗក៏បានដឹងតាមរយៈភ្នាក់ងារថា ថ្នាំញៀនមានលាក់ទុកក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ឆឹង ច័ន្ទដារ៉ា ភេទស្រី ហៅ មុំ ដែលជាគ្រូទាយបោកប្រាស់ នោះនៅរាជធានីភ្នំពេញទៀត ឯកឧត្តមព្រះរាជអាជ្ញា ក៏សុំគោលការណ៍ពីថ្នាក់លើដើម្បីពន្លាតសមត្ថកិច្ចចូលឆែកឆេរផ្ទះបន្ថែមទៀត និងមានការសហការពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងផ្ទៃប្រទេស ក៏ឆែកឆេរផ្ទះនោះរកឃើញម្សៅក្រាមដែលសង្ស័យជាសារធាតុញៀនចំនួន ០១ ថង់ធំទៀត លាក់ទុកនៅចង្ក្រានបាយមានទម្ងន់ ៣១២.៧៨ ក្រាម និងរកឃើញកញ្ឆារ ចំនួន ០៣ ដើមតូចៗ ដែលមូលធ្វើជាបារី លាក់ទុកក្នុងបង្វិចខោអាវក្នុងបន្ទប់មួយ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់់ ១.ឈ្មោះ សាយ នី ភេទស្រី ២.ឈ្មោះ ឆឹង ច័ន្ទដារ៉ា ភេទស្រី ៣.ឈ្មោះ ឆឹង ម៉ារ៉ូត ភេទប្រុស (ក្មួយ) និងឈ្មោះ សុន សារ៉ាយ ភេទប្រុស (កូនប្រសារ) និងបានដកហូតថ្នាំញៀនសរុបចំនួន ៣៦៣.៣៧ ក្រាម និងកញ្ឆារចំនួន ០៣ ដើមតូចៗ មូលជាបារីសម្រាប់ជក់ និងវត្ថុតាងផ្សេងៗទៀតមានរថតយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M.2845 ចំនួន ០១ គ្រឿង និងទូរស័ព្ទដៃមួយចំនួនទៀត ។
តាមប្រភពពីអ្នកជិតខាងបានខ្សឹបប្រាប់ថា ស្ត្រីឈ្មោះ ឆឹង ច័ន្ទដារ៉ា ហៅ មុំ និងឈ្មោះ សាយ នី ភេទស្រី នេះ បានប្រើប្រាស់រូបភាពធ្វើជាគ្រូទាយជិត ២០ ឆ្នាំ ហើយអ្នកដែលចូលមកទាយក្នុងផ្ទះ គឺមិនបានទាយពិតប្រាកដទេ គឺដើម្បីដោះដូរថ្នាំញៀនតែប៉ុណ្ណោះ ហើយគ្រឿងសង្ហារឹមដែលដាក់លក់ក្នុងផ្ទះនោះ ក៏ទុកលក់នៅពេលគេដោះដូរគ្រឿងញឿនដែរ។
លោកព្រះរាជអាជ្ញា បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានសហការក្នុងការបង្ក្រាបគ្រឿងញៀននេះបានដោយជោគជ័យ ហើយលោកព្រះរាជអាជ្ញាក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋក្នុងខេត្តមេត្តាជៀសឆ្ងាយពីគ្រឿងញៀន និងធ្វើការរាយណ៍ប្រាប់សមត្ថកិច្ចភ្លាមៗបើមានករណីសង្ស័យមានការជួញដូរថ្នាំញៀន។

LEAVE A REPLY

Please enter your comment!
Please enter your name here