កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបយួរដៃ

0
24

ភ្នំពេញ៖នៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបយួរដៃ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥ និង៥៥នាទី បង្កដោយជនសង្ស័យ ០៧នាក់ គេចខ្លួន ០១នាក់ ឈ្មោះ បឿក ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឃាត់ខ្លួន០៦នាក់ ៖១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ អ ព ស ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៤-ឈ្មោះថ ប ឆ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៥-ឈ្មោះវ ថ រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់មាន កាបូបយួរដៃ០១ , ទូររសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន១១ម៉េក , ប្រាក់ដុល្លា១.០០០ដុល្លា និងឯកសារមួយចំនួន ។ សម្ភារៈបន្សល់ទុ ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-8261 , ២-ម៉ាកSCOPY ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-0363របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here