សង្ស័យមានខ្នងបង្អែកធំនៅពីក្រោយហើយទើបកាសុីណូហ្គោលខាសល្យGOLD CASTLE ហ៊ានបើកល្បែងសុីសងគ្រប់ប្រភេទគ្មានអាជ្ញាធរបង្ក្រាប

0
96

(បាត់ដំបង)៖ទីតាំងខាងក្រោយច្រកអូរំដួលមួយកន្លែងបើកលេងល្បែងគ្រប់ប្រភេទយ៉ាងរលូនដែលជ្រកក្រោមស្លាកយីហោកាសុីណូហ្គោលខាសល្យស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ប្រភពពីប្រជាពលរដ្ធដែលមិនបានប្រាប់ពីឈ្មោះបានលួចបង្ហើបប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២០វេលាម៉ោង១៥នឹង០០នាទីថា គាត់ជាអ្នកលក់ដូរប្រចាំថ្ងៃនៅជាប់ច្រកអូរំដួលក្បែរទៅនឹងទីតាំងកាសុីណូដែលបើកលេងជាប្រចាំថ្ងៃតែម្តង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រាល់ថ្ងៃគាត់បានសង្កេតឃើញមានមនុស្សចូលទៅលេងចាប់ពីម៉ោង១៣នឹង៣០នាទីរហូតដល់ម៉ោង៨យប់អីក៏មានដែរ។ព្រោះការចូលលេងនេះសុទ្ធសឹងជាខ្មែរចេញចូលជាបន្តបន្ទាប់ដូចផ្សារត្រីចឹង ដោយមានឡានម៉ូតូជាច្រើនគ្រឿងផងដែរ។

បើតាមការបញ្ចាក់ឲ្យដឹងពីអ្នកដែលញៀនល្បែងចូលនៅក្នុងសៃវៀនប្រជល់មាន់ខាងក្រោយកាសុីណូនោះបានលួចបង្ហើបប្រាប់បន្តថា ទីតាំងខាងលើមានបើកលេងល្បែងគ្រប់ប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាច្រើនប្រភេទហើយការចូលទៅលេងមានគេចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។

លោកសុងសុភ័ក្ត្រ ជាអភិបាលស្រុកភ្នំព្រឹកបានតមប្រាប់អ្នកយកពត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០២០វេលាម៉ោង១៤នឹង៤០នាទីថា បញ្ហារឿងកាសុីណូហ្គោលខាសល្យនេះមានលួចបើកលេងល្បែងនេះគឺលោកពុំបានដឹងទេ។ហើយរូបលោកក៏ពុំមានសិទ្ធអនុញាតិបើកឲ្យលេងដែររួចក៏បានប្រាប់បន្ថែមថារវល់ជាប់ប្រជុំហើយបិទទូរស័ព្ទ។

ពាក់ព័ន្ធទៅនឹងកន្លែងបើកលួចលាក់លេងល្បែងនេះផងដែរ ប្រជាពលរដ្ធរស់នៅក្បែរខាងមានការមិនពេញចិត្តនៅកន្លែងទីតាំងនោះឡើយពីព្រោះមានបងប្អូនកូនក្មួយរបស់គាត់ បានញៀនល្បែងមួយនេះជាច្រើននៅក្នុងស្រុកភ្នំព្រឹក។ហើយសូមសំណូមពរដល់ប្រមុខរាជរដ្ធាភិបាលកម្ពុជា ដែលមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុនសែនដែលលោកបានប្រកាសទូទាំងប្រទេសមិនឲ្យមានការជួបជុំគ្នាច្រើននៅតាមភូមិឃុំដើម្បីការពាររីករាលដាលនៃជំងឺកូវីត១៩។ដោយឡែកកាសុីណូនេះហ៊ានបើកលេងយ៉ាងរំភើយមិនគោរតាមប្រសាសន៏របស់ប្រមុខរាជរដ្ធាភិបាលនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអីទាល់តែសោះហើយផ្គើនបើកលេងជាប្រចាំថ្ងៃបែបនេះ។អ្នកខ្លះចាញ់អស់ឡានម៉ូតូមាសប្រាក់ ខ្លះទៀតហ៊ានយករបស់របរប្រពន្ធកូនយកទៅដាក់បញ្ចាំដើម្បីចូលលេងជាប្រចាំទៀតផង។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here