ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងខេត្តកំពង់ធំចំនួន ៧គ្រួសារ

0
18

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី និងអាជ្ញាធរដែនដីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន៧គ្រួសារ ដែលមានជីវភាពខ្វះខាត កំពុងតែរស់នៅក្នុងខេត្តកំពង់ធំ ក្នុងនោះភូមិកំញ៉ាតមាន០៥ គ្រួសារ និងភូមិត្នោត០២ គ្រួសារ ពិធីនេះបានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា ការចែកអំណោយនេះគឺ ជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងទ័ពជើងគោគដែលមាន តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយសារតែកងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន ដោយអស់ពីចិត្តពីថ្លើម និងដោយឥតលក្ខខណ្ឌ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា សម្តេចតេជោ ហ៊ុន សែន បានផ្ញាំផ្ញើដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារអត់អាហារនោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម មានប្រសាសន៍ថា ប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនក៏ដោយសារតែមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន សូមឲ្យយើងទាំងអស់គ្នា ដាច់ខាតត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមាននេះឲ្យបានជារៀងរហូត ។
ចំណែកប្រជាពលរដ្ឋទាំង០៧គ្រួសារ មានលោកយាយ គៀត អាយុ ៧៧ ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក ចំនួន០៦នាក់ លោកយាយវ៉ាន អាយុ៨៨ឆ្នាំ ជាស្ត្រីមេម៉ាយមានសមាជិកក្នុងបន្ទុកចំនួន១០នាក់ លោកយាយសឿន អាយុ៨០ឆ្នាំជាស្ត្រីមេម៉ាយមានសមាជិកក្នុងបន្ទុក០៥នាក់ លោកតានី អាយុ៧១ឆ្នាំជាបុរសពោះម៉ាយមានសមាជិកក្នុងបន្ទុក០១នាក់ លោកតាវឿនអាយុ៧៦ឆ្នាំមានសមាជិកក្នុងបន្ទុក១២នាក់ លោកយាយសនអាយុ៦៩ឆ្នាំជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក០១នាក់ លោកតាឆនអាយុ៧១ឆ្នាំមានសមាជិកក្នុងបន្ទុក០៣នាក់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ ,មីម៉ាម៉ា០១កេស,ទឹកត្រីទឹកស៊ីអ៉ីវ០២យួរមុងជ្រលក់ថ្នាំ០១និងថវិកាមួយចំនួនផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ការពារ អនាម័យខ្លួនប្រាណឲ្យជៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកយើងនេះ ដែលមានមនុស្សឆ្លងជាង២៤លាននាក់ និងបណ្ដាលឲ្យមនុស្សស្លាប់ជាង៧៧ម៉ឺននាក់ហើយ សូមឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here