
ខេត្តកោះកុង ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បាននិយាយជាចំហថា មាន មេខ្លោងពូកែខាងដើរប្រមូលទិញដីព្រៃភ្នំជាសម្បត្តិរបស់រដ្ឋនិងកាប់ទន្ទ្រានដីព្រៃនេះ ដែលមានឈ្មោះ ឡាត់ នៀវ ហៅចែ នៀវ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងប្ដីរបស់គាត់ គេហៅតាអាតៗ ។ ចែនៀវនេះដើរទិញដី ព្រៃភ្នំគ្រប់ទីកន្លែងក្នុងទឹកដីឃុំថ្មស និងមានមេក្រុមម្នាក់ឈ្មោះ សោម រ៉េត ដែលជាមេក្រុមភូមិចំលងគោ ដើរទិញដីជាមួយចែនៀវនេះ ហើយទីណាមានមុខមេខ្លោងឈ្មោះ ឡាត់ នៀវ ហៅ ចែនៀវ នេះគឺមានមុខឈ្មោះ សោម រ៉េត នេះជាអ្នកជំនឹត ហើយក៏ជាអ្នកដឹងលឺនៅក្នុងការទិញដីលក់ដីភ្នំដែរ។
តាមប្រភពច្បាស់ការពីអ្នកជំនិតរបស់ ឡាត់ នៀវ សូមមិនបញ្ចេញឈ្មោះបាននិយាយថា កន្លងមក ឡាត់ នៀវ ទិញដីព្រៃឬដីភ្នំ ពេលគេ បោះបង្គោលព្រំដី គឺគេដាក់អក្សរ A មានន័យថា តាអាតៗត្រូវជាប្ដីរបស់ ឡាត់ នៀវ ។
តាមប្រភពពីប្រជាពលរដ្ឋទូទាំងឃុំថ្មស និងឃុំតានូន បានរិះគន់យ៉ាងខ្លាំងចំពោះមេបរិស្ថានស្រុកបូទុមសាគរ ថា ចំពោះអ្នកមានលុយ អ្នកមានណាច នៅក្នុងការកាប់ព្រៃទន្ទ្រានដីភ្នំ រួមទាំងលក់ដីព្រៃយ៉ាងអនាធិបតេយ្យ ខាងបរិស្ថានមិនដែលហ៊ានចាប់ទេ គឺ សំង៉ំស្ងាត់ឈឹងតែម្តង មិនដឹងថារង់ចាំទទួលលាភយ៉ាងណានោះទេ តែចំពោះអ្នកក្រគឺចាប់ខ្ទេច។
គួររំលឹកថា កាលពីថ្ងៃទី២៣ ,៤, ឆ្នាំ២០២០ កន្លងទៅនេះ វេលាម៉ោង១០,៣០នាទីព្រឹក មានប្រជាពលរដ្ឋពីរនាក់ (១)ឈ្មោះ ព្រំ វុទ្ធី ប្រុស អាយុប្រមាណ២០ឆ្នាំជាង រស់នៅភូមិស្រែត្រវ ឃុំថ្មស និងម្នាក់ទៀតឈ្មោះ ឌឿន ឌីម ប្រុស អាយប្រមាណ៣០ឆ្នាំ រស់នៅភូមិតា មាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ទាំងពីរនាក់នេះទៅកាប់ព្រៃខាងក្រោយខ្ទម នៅចំណុចគេហៅ វាលត្រពាំងដីស ស្ថិតនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយបានកាប់ព្រៃប្រមាណ៣០ម៉ែត្របួនជ្រុងខាងក្រោយរោងចំការ ស្រាប់តែ ខាងបរិស្ថាន ហៅពួកគាត់មកណែនាំ រួចហើយចាប់ពួកគាត់យកទៅដាក់គុកនៅខេត្តកោះកុងបាត់ទៅ មកដល់ពេលនេះ រយៈពេលបួនខែហើយ នៅមិនទាន់ដោះលែងមកវិញនៅលើយទេ នេះជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកក្រីក្រ។
ចុះមេខ្លោងឈ្មោះ ឡាត់ នៀវ និងបក្សពួកជាច្រើននាក់ទៀត ក្នុងការកាប់ទន្ទ្រានដីព្រៃភ្នំប្រមាណ៥ហិកតា និងទិញដីព្រៃភ្នំគ្រប់កន្លែងទាំងនេះ ចាំមើលខាងបរិស្ថានមានវិធានការយ៉ាងណាចំពោះឈ្មោះ ឡាត់ នៀវ នេះឬមួយពិតជាអយុត្តិធម៍សម្រាប់ប្រជាជនក្រីក្រ។
ពាក់ព័ន្ធក្នុងការកាប់ព្រៃឈើអានាធិបតេយ្យនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក អ៊ឹង មុន្នី មេបរិស្ថានស្រុកបូទុមសាគរ លោកបាននិយាយថា រឿងគេកាប់ដីព្រៃភ្នំនេះ ខាងគាត់មិនបានទៅទេ ដោយជាប់រវល់ការងារច្រើនពេកពីរឿងរ៉ាវដីធ្លី ហើយខាងគាត់កម្លាំងជាប់រវល់ទាំងអស់គ្នាចាំមើលសិន។ នេះជាការដោះសាររបស់មេបរិស្ថានមិនទទួលយក នៅក្នុងការសហការឆ្លើយតបចំពោះអ្នកសារព័ត៌មានបានសួរនាំរាយការណ៍ទៅបរិស្ថាន ពាក្យនេះមិនមែនជាលើកទី១ទេសម្រាប់ការមិនទទួលខុសត្រូវ ក្នុងនាមយើងជាមន្ត្រីការពារសម្បត្តិរបស់រដ្ឋ។
ចំណែកលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បាននិយាយថា រឿងនេះគាត់ហ្នឹងចាត់វិធានការ ចំពោះអ្នកដែលកាប់ទន្ទ្រានដីព្រៃភ្នំអនាធិបតេយ្យនេះ គាត់និងអញ្ជើញបុគ្គលនោះមកធ្វើតាមផ្លូវច្បាប់។
មេខ្លោងឈ្មោះ ឡាត់ នៀវ ពេលអ្នកសារព័ត៌មានទៅផ្ដិតយករូបភាព នៅក្នុងការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាក់ស្ដែងនោះ មានអ្នកស៊ីឈ្នួលកាប់ព្រៃបាននិយាយប្រាប់អ្នកសារព័ត៌មានថា រូបគាត់មកស៊ីឈ្នួលកាប់ព្រៃ និងដាំកូនស្វាយអោយចែ នៀវ ប្រពន្ធតាអាត ក្នុងមួយថ្ងៃបាន៤០០០០រៀលទេ។ នៅពេលអ្នកសារព័ត៌មានកំពុងថតដីនេះ ស្រាប់តែឈ្មោះ ឡាត់ នៀវ ចេញមកហាមឃាត់មិនអោយថតសកម្មភាពរបស់ខ្លួន ហើយក៏មានការជជែកគ្នា រួចហើយពេលនោះឈ្មោះ ឡាត់ នៀវ មកចង្អុលមុខអ្នកសារព័ត៌មាន ហើយបានធ្វើសកម្មភាពទាញទូរស័ព្ទពីក្នុងហោប៉ៅ តែខាងអ្នកសារព័ត៌មានមិនព្រមអោយ ទើបឈ្មោះ ឡាត់ នៀវ ធ្វើសកម្មភាពហែកហោប៉ៅអាវអ្នកសារព័ត៌មានដាច់ ហើយអ្នកសារព័ត៌មានបានយកទូរស័ព្ទដាក់ក្នុងហោប៉ៅខោ ឈ្មោះឡាត់ នៀវ នេះចាប់ហែកហោប៉ៅខោយកទូរស័ព្ទទៀត អ្នកសារព័ត៌មានទាំងពីរនាក់រងគ្រោះដោយសារឈ្មោះ ឡាត់ នៀវ អាងខ្លួនជាអ្នកមានអំណាច។
អ្នកសារព័ត៌មានរងគ្រោះទាំងពីរនាក់ ម្នាក់រហែកខោអាវអស់ និងម្នាក់ទៀតឈ្មោះ ឡាត់ នៀវ ទៅចាប់ទាញករ អាវ។
អ្នកសារព័ត៌មានរងគ្រោះដោយសារចុះយកព័ត៌មានជូនសង្គមជាតិ មានឈ្មោះលោក ទៀង យិន ជាអ្នកសារព័ត៌មានសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ២ឈ្មោះ លោក យួន ឈីវ ជាចាងហ្វាង គេហទំព័រ កោះកុង ព័ត៌មានទាន់ហេតុការណ៍។
អ្នកសារព័ត៌មាន សូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកោះកុង ជួយចាត់វិធានការចំពោះឈ្មោះឡាត់ នៀវ យកទៅ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយជាពិសេសនោះ សូមអោយឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង មេត្តារក យុត្តិធម៏ជូនពួកគាត់ផង ៕
