អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

0
13

(ឧត្តរមានជ័យ)ឯកឧត្តមឧត្តមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទឹសដៅ ការងារឆមាសទី២ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវប្រធានអនុប្រធានមន្ទីរក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងចៅសង្កាត់ មេឃុំ ជាច្រើននាក់ផងដែរ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្តរមាបជ័យនាថ្ងៃពុធទី០២ខែ កញ្ញាឆ្នាំ២០២០។

ឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសំណូមពរនិងអំពាវនាវដល់អាជ្ញាធរ ដែលពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមចំណែកដល់ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គួរបញ្ជាក់ថាគ្រឿងញៀនគឺជាបញ្ហាដោយគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ហើយបានបង្កនូវគ្រោះមហន្តរាយជាច្រើនចំពោះប្រជាពលរដ្ឋជាពិសេសយុវជន យុវនារីនិងកុមារ។ ដើម្បីនាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបាននូវសុខុមាលភាព និងអភិវឌ្ឍន៍សង្គម និងកសាងបាននូវធនធានមនុស្សប្រកបដោយសក្តានុពលភាពសម្រាប់ជាតិ។

ជាចុងបញ្ចប់ ឯកឧត្ដមបានផ្ដាំផ្ញើដល់ អាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋនូវពាក្យស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន«បីកុំ មួយរាយកាណ៍»
– កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច អោយបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here