កាលបរិច្ឆេទចេញលក់របស់ Galaxy S9 and S9+

80

យើងទាំងអស់គ្នាបានដឹងរួចហើយថា Samsung Galaxy S9 ទាំងពីរស៊េរីជិតដល់ពេលប្រកាស់លក់ហើយ សូម្បីតែប្រធានផ្នែកទូរស័ព្ទចល័តរបស់សាមសុង DJ Koh ក៏បានអះអាងអំពីទូរស័ព្ទថ្មីដែលនឹងមានវត្តមាននៅក្នុងកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC)  ឆ្នាំ2018នេះដែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈ។

វាពិតជាគួរអោយភ្ងាក់ផ្អើលដ៏កម្រ​ ដែលក្រុមហ៊ុន​ Samsung ជ្រើសរើសដើម្បីធ្វើការប្រកាសទូរស័ព្ទ Galaxy S9 នៅក្នុងពេលនោះ និងនៅទីនោះ។ ក្រុមហ៊ុនឧស្សាហកម្មភាគច្រើនធ្វើការប្រកាសបង្ហាញផលិតផលដូចគ្នាដែរ ដូច្នេះអ្នកចូលរួមក្នុងសន្និសិទ្ធមានពេលចូលរួមចំនួន ២​ ឬ ៣ថ្ងៃ ក្នុងកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC)   ដើម្បីទស្សនាស្តង់ពិព័ណ៌របស់ក្រុមហ៊ុនសាមសុង នឹងធ្វើការសាល្បងឧបករណ៍ថ្មីៗ។

ការបញ្ជារទិញទុកមុននឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិនា ដូចគ្នានឹងថ្ងៃបញ្ចប់កម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) ហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិនា៕