រដ្ឋបាលខេត្តកាន់បិណ្ឌទី១នៅវត្តប្រាសាទរាជក្រុងសំរោងខេត្តឧត្តរមានជ័យ

0
71

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យព្រមទាំង លោកជំទាវ ហេង សំអាន ឧត្តមភរិយាប៉ែន កុសល្យ ឯកឧត្តម ស៊ី ប្រាសិទ្ធិប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរ និងមន្រ្តីរាជការ បុគ្គលិក ជាច្រើននាក់បានអព្ជើាញកាន់បិណ្ឌទី១នៃបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅភូមិសំរោងសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ ព្រហស្បតិ៍ទី០៣ខែកញ្ញាឆ្នាំ២០២០។

ក្នុងឪកាសនៃពិធីកាន់បិណ្ឌទី១នេះឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងលោកជំទាវ ព្រមទាំងមន្ត្រីរាជការបុគ្គលិក បានឧទ្ទិសកុសលផល ដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតាញាតិការ៧សន្តាន ដែលធ្វើមរណកាលទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធអស់លោកទាងនោះយោលយោគ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយឲ្យពរជ័យដល់កូនចៅទទួលបានសេចក្តីសុខសប្បាយគ្រប់ប្រការការងាររកស៊ីមានបានត្រជាក់ត្រជុំថ្កុំថ្កើនតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវផ្តាំផ្ញើរដល់ប្រជាពលរដ្ឋពុទ្ធបរិសទ័ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់គោរពឲ្យបានម៉ឺងម៉ាត់តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវការទប់ស្កាត់ការរីករាលដាលកូវីដ ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍ ជាមួយគ្នានោះ ក៍សូមឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា និងជៀសវាងចេញ អោយឆ្ងាយពីគ្រឿងញៀន ។ឯកឧត្តម និងលោកជំទាវ បានប្រគេនទេយ្យទានវត្ថុមួយចំនួនដល់ព្រះសង្ឃផងដែរនិងថវិកាជូនប្រជា ពុទ្ធបរិស័ទផងដែរ។

គួរបញ្ជាក់ថាអ្នកកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃបុណ្យភ្ជំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្តានទាំងអស់ទោះនៅទីជិត ឬក៏ឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅ ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនេះ គឺជាទំនៀមទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here