
…………………………………………
កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងរៀបចំភ្នំនាងកង្រី ជាតំបន់ទេសចរណ៍មួយមានភាពទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍។ ដើម្បីអនុវត្តផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះឱ្យមានប្រសិទ្ធភាពនោះ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលំអិតទៅលើគម្រោងសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខ។
កិច្ចប្រជុំ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ៕
