ម៉ូតូនិងម៉ូតូព្រលះគ្នាពេញទំហ៊ឹងបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់២នាក់ទិសដៅផ្ទុយគ្នា

0
76

កំពង់ធំ=យុវជន៤នាក់ជិ:ម៉ូតូឌុបគ្នាម្ខាង២នាក់ម៉ូតូម្ខាងទៀត២នាក់ក្នុងល្បឿនលឿនទិសដៅផ្ទុយគ្នាបុកគ្នាពេញទំហ៊ឹងបណ្តាលឲ្យស្លាប់២នាក់នៅនិងកន្លែងកើតហេតុ…និង២នាក់ទៀតរងរបួសធ្ងន់….ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី2.កញ្ញា.ឆ្នាំ20 20 វេលាម៉ោង23.55នាទីយប់ លើផ្លូវលំក្រាលកៅស៊ូ​ ​ចំណុចភូមិពណ្ណរាយ ឃុំចេីងដេីង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រវាងម៉ូតូនិងម៉ូតូទិសដៅច្រាស់គ្នា​ ពីកេីតទៅលិច បណ្ដាលអោយស្លាប់មនុស្ស2នាក់​ របួសធ្ងន់ 2នាក់
ខូចខាត ម៉ូតូ2គ្រឿង
– ម៉ូតូម៉ាកហុងដា Zoomer ពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ​1FY-2655 (បេីកពីលិចទៅកើត)​ បើកបរដោយឈ្មោះ សៀន​ អែម ភេទប្រុស​ អាយុ20ឆ្នាំ រស់នៅភូមិពន្លៃ ឃុំចេីងដេីង (ស្លាប់នៅកន្លែងកេីតហេតុ)(មិនពាក់មួកសុវត្ថិភាព)
-អ្នករួមដំណេីរឈ្មោះ ចាន់​ ជ្រីុ ភេទប្រុស អាយុ18 ឆ្នាំ​ នៅភូមិជាមួយគ្នា​ (របួសធ្ងន់)​(មិនពាក់មួកសុវត្តិភាព)។
– ម៉ូតូម៉ាកហុងដា​ Nex​ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BM-6561​ (បេីកពីកើតទៅលិច) បេីកបរដោយឈ្មោះ ជឹម​ សីហា​ ភេទប្រុស អាយុ22 ឆ្នាំ នៅភូមិពន្លៃ ឃុំចេីងដេីង (ស្លាប់នៅកន្លែងកេីតហេតុ)(មិនពាក់មួកសុវត្តិភាព)
-អ្នករួមដំណេីរឈ្មោះ​ ជឹម​ ថែន​ ភេទប្រុស​ អាយុ21 ឆ្នាំ​ នៅភូមិជាមួយគ្នា​ (របួសធ្ងន់)(មិនពាក់មួកសុវត្តិភាព)។
– វត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
– មូលហេតុ បេីកបរមានល្បឿនលឿន។សាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើតាមប្រពៃណី…ចំណែកអ្នករងរបួសធ្ងន់២នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here