បុរសញៀនស្រា.ស ម្នាក់ដេកស្លាប់ នៅជិតក្លោងទ្វារវត្តស្មោញ ក្នុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ដោយសារជំងឺខ្យល់គ-គាំងបេះដូង

0
54

(កំពង់ធំ)៖ បុរសញៀនស្រាសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណុចជិតក្លោងទ្វារវត្តស្មោញ ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ។

សពជនរងគ្រោះឈ្មោះ អិន កែវ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែ មុខរបរធ្វើស្រែ នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ខាវ យ៉ុម ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ត្រូជាក្មួយរបស់សព បានបំភ្លឺថា៖ ជនរងគ្រោះត្រូវជាពូបង្កើត គាត់ជាមនុស្សញៀនស្រា ស ហើយតែងផឹកស្រវឹងរាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១២គាត់បានទៅដឹកគោដែលចងឲ្យស៊ីស្មៅនៅខាងជើងក្លោងទ្វារវត្តស្មោញ ស្រាប់តែបានឃើញពូ កែវ(ជនរងគ្រោះ)ដេកជិតក្លោងទា្វរ ខ្ញុំក៏ដើរទៅស្រែកហៅ តែគាត់មិនឆ្លើយ ក៏ដើរទៅជិតទើបដឹងថាគាត់ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ពេលនោះខ្ញុំក៏បានរត់ទៅស្រែកហៅបងប្អូនក្នុងភូមិមកជួយ ។

តាមការបំភ្លឺរបស់ឈ្មោះ ជួន ស៊ុ ភេទស្រី អាយុ ៥៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា៖ ប្ដីរបស់គាត់ជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងភ្លេចបាយភ្លេចទឹកស្ទើរាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៦ព្រឹកប្ដីគាត់បានសុំលុយទៅទិញស្រាស មកផឹកចំណែកគាត់រួមជាមួយអ្នកភូមិស្មោញ ឃុំផាន់ញើម មួយចំនួនបាននាំគ្នាជួលឡាន ១គ្រឿងទៅរៀបចង្ហាន់លោកនៅវត្តជីអោក ស្រុករវៀង ខេត្តព្រះវិហ៊ារ ដល់ម៉ោងប្រហែល ១២ស្រាប់តែកូនរបស់គាត់ទូរស័ព្ទមកប្រាប់ថា ពុកខ្យល់គ ស្លាប់បាត់ទៅហើយ ។

ទទួលវានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញយលង សហការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលផាន់ញើម និងប្រជាពលរដ្ឋសាច់ញាតិសព ដើម្បីធ្វើការពិនិត្យសាកសព និងពិនិត្យទីកន្លែងកើតហេតុ។
តាមការពិនិត្យ នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ អិន កែវ បានដេកស្លាប់ដោយសារជំងឺរបស់ខ្លួនឯង(ខ្យល់គ)។
មូលហេតុ: ជាមនុស្សញៀនស្រាជាប្រចាំ ដែលបណ្តាលឲ្យកើតខ្យល់គ-គាំងបេះដូង ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here