ឃាត់ខ្លួនម្ចាស់ផ្ទះក្រោយអ្នកលេងល្បែងរត់អស់យកមកឲ្យឈរកាន់ឈ្មោះខ្លួនឯងថតឲ្យខ្មាសគេម្ដង

0
85

ខេត្តពោធិ៍សាត់ ៖ លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប ដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះបង្រ្កាបល្បែងសុីសង ឃាត់ខ្លួនម្ចាស់ផ្ទះរួមទាំងឧបករណ៍ផ្សេងៗជាវត្ថុតាង នៅគ្រាដែលអ្នកលេងរត់គេចខ្លួនបាត់អស់ទាំងជើងទទេ ។

ករណីឃាត់ខ្លួនម្ចាស់ផ្ទះពាក់ព័ន្ធផ្ដល់ទីតាំងលេងល្បែងសុីសងអាប៉ោងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សេង រី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះ ដែលបានផ្ដល់ទីតាំងលេងល្បែង(សេង រី) ហើយក្រុមប្រព្រិត្តញៀនល្បែងសុីសងទាំងនោះរត់គេចបាត់អស់ ក៍បានដកហូតនូវឧបករណ៍ដែលជាវត្ថុតាងមួយចំនួនផងដែរ កៅពីឃាត់ខ្លួនម្ចាស់ផ្ទះ(សេង រី)មានឧបការណ៍ជាវត្ថុតាងដូចឃើញក្នុងរូបភាព បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here