
(បាត់ដំបង)៖នារសៀលថ្ងៃ ០៣ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង១៥និង៤៥នាទីស្ថិតត្រង់ចំណុចភូមិព្រែកមហាទេព ក្រុង/ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរទេសចរណ៍ខេត្ត ចុះធ្វើយុទ្ធនាការ កម្ពុជាស្អាត និងអាហារដ្ឋានគ្មានសម្រាមក្រោមតុ នៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាននានា ក្នុងក្រុងបាត់ដំបង។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ដោយមានការចង្អុលបង្ហាញ ពីរដ្ឋបាលខេត្ត លើការងារជម្រុញសកម្មភាពទីក្រុងស្អាត ទើប មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្កើតយុទ្ធនាការនេះឡើង ដើម្បីចុះណែនាំ និងជម្រុញ ដល់ម្ជាស់ ភោជនីយដ្ឋាន និងអាហារដ្ឋាននានា ក្នុងក្រុងបាត់ដំបង ដោយចូលរួម ថែរក្សាអនាម័យ បរិស្ថានល្អនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន ជាប្រចាំ។ពិសេស ត្រូវរៀបចំអោយមានធុងសម្រាម អោយបានគ្រប់គ្រាន់ នៅតាមគ្រប់តុ និងត្រូវបិទពាក្យស្លោក ណែនាំពីការទុកដាក់សម្រាមអោយបាន ត្រឹមត្រូវ លើសពីនេះទៅទៀត ម្ចាស់ភោជនីយដ្នាន និងអាហារដ្ឋាន ត្រូវហ៊ានណែនាំ ដល់អតិថិជនរបស់គេ អោយទុកដាក់ សម្រាមអោយបានត្រឹមត្រូវផងដែរ។
លោកប្រធានមន្ទីរដដែលបានបន្ថែមទៀតថា៖ យុទ្ធនាការបែបនេះ និងមានជាបន្តបន្ទាប់ទៀត ពីព្រោះថា បើក្រុងបាត់ដំបងយើងស្អាត ពិសេសនៅតាមភោជនីយដ្នាន និងអាហារដ្ឋាន មានអនាម័យ គ្មានសម្រាមក្រោមតុ និងទាក់ទាញបានភ្ញៀវទេសចរ ពិសេស ភ្ញៀវជាតិ មកលេងខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើងថែមទៀត ។
ជាមួយគ្នានេះដែរលោកប្រធានក៍បាន កោតសរសើរដល់ម្ចាស់ភោជនីយដ្នាន និងអាហារដ្ឋាន ដែលកន្លងមក បានចូលរួមអនុវត្តយ៉ាងសកម្ម តាមការណែនាំ របស់ក្រសួងទេសចរណ៍ ក៍ដូចជាមន្ទីរទេសចរណ៍ ហើយបានផ្តល់អនុសាសន៍មួយចំនួននិងមតិផ្តាំផ្ញើរទៅដល់ម្ចាស់ទីតាំងអាហារដ្ធានបាញ់ទឹកអាកុលឲ្យភ្ញៀវមុនចូលញាំដើម្បីការពារទប់ស្កាត់ជំងឺដ៏កាចសាហាវ កូវីត១៩ទាំងអស់គ្នា ថែមទាំងផ្តល់នូវចំណុចខ្វះខាត់ទៅដល់ម្ចាស់ហាងនៅល្ងាចថ្ងៃដដែលនេះផងដែរ។ដោយប៊ុនថេត
