
(ភ្នំពេញ)៖ មានករណីឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាប្តីអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាក់សម្លាប់ប្រពន្ធភ្លាម បុរសជាប្តីបានអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
សមត្ថកិច្ចបន្ថែមថា មូលហេតុនៃឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ។
ព័ត៌មានលម្អិត នឹងជម្រាបជូននាពេលបន្ទាប់។
