
(ភ្នំពេញ)៖ បេីតាមសមត្ថកិច្ចបង្ហេីបថាជនរងគ្រោះឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ ជាអ្នកលក់ផលិតផលតាម Online ត្រូវបានសង្សារចាក់សម្លាប់ ព្រោះភ្លេីងប្រចណ្ឌ ។ ចំណែកខាងប្រុសមានឈ្មោះ ឯក ឌៀមវន្ថា អាយុ៤៧ឆ្នាំ ។
ក្រោយចាក់សម្លាប់សង្សាររួច បុរសជាសង្សារបានអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ទេីបត្រូវសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
អំពេីឃាតកម្មនេះ កេីតឡេីងនៅក្នុងផ្ទះលេខ2D តាមបណ្តោយផ្លូវលេខ៤ បុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ខណៈកេីតជម្លោះពេលកំពុងផឹកស៊ីជាមួយគ្នា ។
ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជេីង ស៊េីបអង្កេតករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ខណៈមហាជនជាច្រេីននាក់ កំពុងចោមរោមមេីលនៅផ្ទះកេីតហេតុ ៕
