រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង នៅខេត្តកំពង់ឆ្នាំង

0
43

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង រួមមាន៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប
៦ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ និងសាងសង់លូប្រអប់មុខមួយចំនួន ០៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងពោធិ៍ និងភូមិសេះស្លាប់ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ៩ ៣៣០ ម៉ែត្រ
ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ម ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន
០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិកងមាស និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនផងដែរថាៈ គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទប្រើប្រាស់ថវិកាជំពូក ២១ ជាលទ្ធផលគណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here